Swift cc time

យុវតីនិទ្ទេស A តាំង នីតា យកថវិកាបានពីកាដូលើកទឹកចិត្ត១១លានរៀលទៅបរិច្ចាគជូន គន្ធ​បុប្ផា​សៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ យុវតី តាំង នីតា គឺ​ជា​សិស្ស​ឆ្នើម​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ទទួល​បាន​និទ្ទេស A គ្រប់​មុខវិជ្ជា ក្នុង​ឆ្នាំ​២០២៦ មក​ពី​ខេត្ត​កំពង់ធំ។រូបគេបានប្រមូលថវិកាដែលទទួលបានពីកាដូលើកទឹកចិត្តប្រមាណ ១១,០០០,០០០ រៀល ទៅបរិច្ចាគជូន​ដល់មន្ទីរ​ពេទ្យជ័យវរ្ម័នទី៧ (គន្ធ​បុប្ផា​សៀមរាប) ដើម្បីជួយសង្គ្រោះកុមាក្រីក្រ។

​មន្ទីរ​ពេទ្យជ័យវរ្ម័នទី៧ (គន្ធ​បុប្ផា​សៀមរាប) បានសម្តែងពីមោទនភាពក្រៃលែង ចំពោះយុវតីនិទ្ទេស A តាំង នីតា ដែលមិនត្រឹមតែជាសិស្សពូកែ មានប្រាជ្ញាឈ្លាសវៃ និងខិតខំតស៊ូ ក្នុងការសិក្សារហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ប៉ុណ្ណោះទេ ថែមទាំងមានបេះដូងមនុស្សធម៌ទូលំទូលាយ ចេះជួយចែករំលែកក្តីស្រឡាញ់ ដល់កុមារកម្ពុជាដែលកំពុងត្រូវការ ការព្យាបាល។

​មន្ទីរ​ពេទ្យ បានចាត់ទុកសកម្មភាពដ៏ប្រពៃរបស់យុវតីនិទ្ទេស A តាំង នីតា គឺជាគំរូដ៏ល្អ និងគួរឱ្យស្ងើចសរសើរបំផុត សម្រាប់យុវជនជំនាន់ក្រោយ និងបានលើកទឹកចិត្តប្អូនស្រីបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីសម្រេចបាននូវរាល់ក្តីស្រមៃ និងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិ៕


Khcct banner

អត្ថបទទាក់ទង