Swift cc time

Ronaldo ចូល Comment សម្តែងការគោរពចំពោះ Messi ក្រោយចូលនិវត្តន៍ពីជម្រើសជាតិអាហ្សង់ទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ព័រទុយហ្គាល់៖ កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានផ្ញើសារយ៉ាងកក់ក្តៅ និងសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះគូប្រជែងក្នុងវិស័យបាល់ទាត់របស់ខ្លួនគឺកីឡាករ Lionel Messi បន្ទាប់ពី កីឡាកររូបនេះ បានប្រកាសបញ្ចប់ភារកិច្ចផ្លូវការជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។

យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Instagram Messi បានលើកឡើងថា ការប្រកួតកាលពីម្សិលមិញគឺជាការប្រកួតចុងក្រោយរបស់លោកសម្រាប់ជម្រើសជាតិ ហើយរូបលោកពិតជានឹកអាវពណ៌ខៀវ-ស អាហ្សង់ទីននេះខ្លាំងណាស់។ Messi ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រួសារ, មិត្តរួមក្រុម, លោក Diego Maradona និងអ្នកគាំទ្រទាំងអស់ដែលបានជ្រោមជ្រែងរូបលោកក្នុងដំណើរដ៏អស្ចារ្យមួយនេះ។

ភ្លាមៗបន្ទាប់ពីការបង្ហោះ Ronaldo បានចូលទៅ Comment ដោយសរសេររំលេចថា៖ «Leo! ជាច្រើនឆ្នាំមកនេះ អ្នកបានការពារជាតិរបស់អ្នក និងបានបន្សល់ទុកនូវប្រវត្តិសាស្ត្រដែលនឹងស្ថិតស្ថេរជានិរន្តរ៍។ ខ្ញុំសូមសម្តែងការគោរពយ៉ាងពេញទំហឹងចំពោះអ្វីដែលអ្នកសម្រេចបានជាមួយអាហ្សង់ទីន ដោយការរាប់អានពីខ្ញុំ!»។

 

Comment មួយនេះទទួលបានការចុច Like និងបញ្ចេញមតិរាប់លាន ពីសំណាក់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ដែលចាត់ទុកថានេះជាកាយវិការប្រកបដោយស្មារតីកីឡាដ៏ជ្រាលជ្រៅ រវាងកំពូលកីឡាករពិភពលោកទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង