Swift cc time

Elon Musk ក្លាយជាមហាសេដ្ឋីពាន់ពាន់លានដុល្លារបន្តតំណែងលេខ ១ ក្នុងលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ មហាសេដ្ឋីលេខ ១ លើពិភពលោក Elon Musk បានបំបែកកំណត់ត្រាមានទ្រព្យសម្បត្តិកើនឡើងដល់ ១ ទ្រីលានដុល្លារ (US$1 trillion) រឺមួយពាន់ពាន់លានដុល្លារ ។ យោងតាមការវាយតម្លៃរបស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃចន្ទ ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla និង SpaceX ស្ទុះឡើងយ៉ាងសន្ធឹកសន្ធាប់។ ការកើនឡើងទ្រព្យសម្បត្តិបន្ថែម ៣០,៦ ប៊ីលានដុល្លារត្រឹមតែមួយថ្ងៃនេះ បានរក្សាតំណែងលោក Elon Musk ឱ្យនៅខ្ពស់ដាច់ឆ្ងាយពីមហាសេដ្ឋីលំដាប់ថ្នាក់ដឹកនាំផ្សេងទៀត ដោយទ្រព្យសម្បត្តិរបស់លោកពេលនេះ គឺច្រើនជាងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចំណាត់ថ្នាក់លេខ ២ (Jeff Bezos), លេខ ៣ (Larry Page) និងលេខ ៤ (Michael Dell) បូកបញ្ចូលគ្នាទៅទៀត។

បើតាមទស្សនាវដ្ដី Forbes កត្តាដ៏សំខាន់ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់ Elon Musk ហក់ឡើងខ្លាំង គឺដោយសារកំណើននៃការលក់រថយន្ត Tesla នៅក្នុងត្រីមាសទី ៣ មានចំនួនលើសពីការរំពឹងទុករបស់អ្នកវិភាគ ដែលបានជួយបង្កើនទ្រព្យសម្បត្តិរបស់លោកដល់ទៅ ៦១ ប៊ីលានដុល្លារត្រឹមតែថ្ងៃសុក្រសប្តាហ៍មុន ខណៈភាគហ៊ុន SpaceX បានស្ទុះឡើងជាង ៥% និង Tesla កើនឡើងជាង ១% បន្ថែមទៀតនៅដើមសប្តាហ៍នេះ។

គួរបញ្ជាក់ថា លោកក៏ធ្លាប់ក្លាយជាមហាសេដ្ឋីទ្រីលានដុល្លារដំបូងគេលើលោកកាលពីខែមិថុនា ពេល SpaceX ចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ប៉ុន្តែបានធ្លាក់ចុះមកវិញមួយរយៈ មុនពេលហក់ឡើងដល់កម្រិតកំពូលសារជាថ្មី៕

Khcct banner

អត្ថបទទាក់ទង