
បារាំង៖ នៅថ្ងៃទី ១៨ ខែមករា នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងការពារកូវីដ១៩ថ្មី ដែលត្រូវបានបង្កើតឡើងជាបណ្តោះអាសន្ននៅ Clichy ក្បែរទីក្រុងប៉ារីសប្រទេសបារាំង ដោយគិលានុបដ្ឋាយិកាត្រៀមចាក់វ៉ាក់សាំងការពារពលរដ្ឋប្រឆាំងនឹងកូវីដ -១៩ ។នេះបើយោងតាមទីភ្ញាក់ងារសារសព័ត៌មានស៊ីនហួរ។
ដើម្បីពន្លឿនការងារចាក់វ៉ាក់សាំងកូវីដ -១៩ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងជាង ៧០០ កន្លែងនៅទូទាំងប្រទេសបារាំងបានបើកជាផ្លូវការតាំងពីថ្ងៃទី ១៨ ហើយមនុស្សវ័យចំណាស់ដែលមានអាយុ ៧៥ ឆ្នាំឡើងទៅនិងអ្នកដែលមានហានិភ័យខ្ពស់នៃកូវីដ -១៩ អាចធ្វើការណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំងបានចាប់ពីពេលនេះតទៅ៕