Swift cc time

ពូទីន ព្រមានប្រើប្រាស់នុយក្លេអ៊ែរ បើតំបន់ Kaliningrad ត្រូវបានវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់បណ្តាប្រទេសលោកខាងលិច និងអង្គការណាតូ (NATO) ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់គ្រប់អាវុធដែលមាននៅក្នុងដៃ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ប្រសិនបើតំបន់ Kaliningrad (ដែនដីដាច់ដោយឡែករបស់រុស្ស៊ីនៅតំបន់បាល់ទិក) រងការវាយប្រហារ ការឡោមព័ទ្ធ ឬការកាត់ផ្តាច់ពីប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងវេទិកាគោលនយោបាយការបរទេស Valdai លោក ពូទីន បានចោទប្រកាន់ NATO ថាបានធ្វើសមយុទ្ធជើងទឹកគំរាមកំហែងតំបន់នេះ ប៉ុន្តែលោកបានបញ្ជាក់ថា រុស្ស៊ី មិនបានគំរាមកំហែងនរណាម្នាក់មុនឡើយ ហើយគ្រាន់តែឆ្លើយតបទៅនឹងការត្រៀមលក្ខណៈសង្គ្រាមរបស់លោកខាងលិចប៉ុណ្ណោះ។

បើតាមលោក ពូទីន ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី បានធ្វើឱ្យរុស្ស៊ីបាត់បង់ GDP ប្រហែល ១% ខណៈរុស្ស៊ីក៏បានបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិលរបស់អ៊ុយក្រែនវិញ។លោកប្រធានាធិបតីរុស្ស៊ីបានសម្តែងក្តីបារម្ភអំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសង្គ្រាម ដែលលោកយល់ថានឹងធ្វើឱ្យមនុស្សជាតិបាត់បង់គុណតម្លៃ និងវិលត្រឡប់ទៅរកភាពព្រៃផ្សៃវិញ។

គួរកត់សម្គាល់ថាស្ថានការណ៍សន្តិសុខនៅអឺរ៉ុបខាងកើតកាន់តែមានភាពតានតឹង ដោយសារការកើនឡើងនៃ សង្គ្រាមកូនកាត់ (Hybrid Warfare)។ ប្រទេសជិតខាងដូចជា ប៉ូឡូញ និងលីទុយអានី បានរាយការណ៍ពីការបំពានដែនអាកាសដោយឧទ្ធម្ភាគចក្រ និងដ្រូនរបស់រុស្ស៊ី ខណៈមេដឹកនាំអាល្លឺម៉ង់ លោក Friedrich Merz ក៏បានព្រមានពីការវាយ បន្ទាប់ពីប្រទះឃើញដ្រូនផ្ទុះនៅអាកាសយានដ្ឋាន Leipzig៕

Khcct banner

អត្ថបទទាក់ទង