Swift cc time

យុវជនជាង ៣ពាន់នាក់ ស្មើនឹង៣៥% បានមកទទួលពាក្យដោយស្ម័គ្រចិត្ត បំពេញ «កាតព្វកិច្ចយោធា» នៅថ្ងៃដំបូង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនប្រមាណ៣០០០នាក់ បានមកទទួលពាក្យសម្រាប់ចូលបំពេញកាតព្វកិច្ចយោធា ត្រឹមរយៈពេល១ថ្ងៃនៃការអនុវត្ត«ច្បាប់កាតព្វកិច្ចយោធា» ។ នេះបើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីកម្ពុជា។ លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុប្រធានអចិន្រ្តៃយ៍«គណៈកម្មការកាតព្វកិច្ចយោធា» បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំនួនបានដាក់ពាក្យដោយស្ម័គ្រចិត្តនៅថ្ងៃទី១ តុលា នេះ ស្មើនឹងប្រមាណ ៣៥% នៃចំនួនដែលរដ្ឋាភិបាលត្រូវការសម្រាប់ឆ្នាំដំបូងនៃអនុវត្តកាតព្វកិច្ចយោធា ។

លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុប្រធានអចិន្រ្តៃយ៍«គណៈកម្មការកាតព្វកិច្ចយោធា» 

លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុប្រធានអចិន្រ្តៃយ៍«គណៈកម្មការកាតព្វកិច្ចយោធា» នៅថ្ងៃទី២ តុលា ២០២៦ នេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ថ្ងៃដំបូងនៃការចាប់ផ្តើមអនុវត្ត«ច្បាប់កាតព្វកិច្ចយោធា» មានយុវជនប្រមាណ ៣៥% នៃសេចក្តីត្រូវការរួម បានដាក់ពាក្យដោយស្ម័គ្រចិត្ត។ លោកសង្ឃឹមថាទទួលបានការទទួលពាក្យនេះកាន់តែច្រើនឡើងៗ តាមការកំណត់របស់រដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញកាតព្វ​កិច្ចយោធា​ជា​ការវិនិយោគមួយរបស់រដ្ឋ ក្នុងការអប់រំឥរិយាបថ និងវិន័យ។ ខណៈ លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានគូសបញ្ជាក់ថា តាមរយៈថ្ងៃទី១ រដ្ឋាភិបាល បានឃើញនូវទឹកចិត្តយុវជនពោរពេញដោយ ឆន្ទៈមោះមុត និងឧត្តមគតិ ក្នុងការចូលរួមជាមួយជាតិមាតុភូមិតាមរយៈបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ហើយលោកសង្ឃឹមថា នឹងទទួលបានការទទួលពាក្យនេះកាន់តែច្រើនឡើងៗ។

គួររម្លឹកថា ការចែកពាក្យ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ហើយពេលបំពេញរួចរាល់ យុវជនត្រូវយកមកដាក់ឱ្យបានទាន់ពេលចន្លោះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ យុវជន អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ ដែលខ្លួនកំពុងរស់នៅ៕

Khcct banner

អត្ថបទទាក់ទង