ភ្នំពេញ៖ Cambodia Film Commission (CFC) កំពុងជ្រើសរើសយុវជនដែលមានអាយុចាប់ពី ២០ ដល់៣៥ឆ្នាំ ដែលមានមូលដ្ឋានគ្រឹះទាក់ទងនឹងភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លី។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចពង្រឹងសមត្ថភាពទាក់ទងនឹងការ ការអភិវឌ្ឍសាច់រឿង ការថត ការផលិត ការផ្គុំសំឡេង និងការកាត់ត ព្រមទាំងជំនាញសំខាន់ផ្សេងៗទៀតនៅក្នុងការងារផលិតភាពយន្ត ហើយស្នាដៃសិក្ខាកាម ក៏នឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តផងដែរ។
យោងតាម CFC បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមអាចដាក់ពាក្យជាលក្ខណៈបុគ្គល និងជាក្រុម ដែលក្នុងនោះបេក្ខជនដាក់ពាក្យជាលក្ខណៈបុគ្គលនឹងចូលជាមួយក្រុមដទៃទៀតក្នុងវគ្គបណ្តុះបណ្តាល ឯការដាក់ពាក្យជាក្រុមត្រូវមានសមាជិកស្នូលចន្លោះពី ២ ទៅ ៤នាក់។
ចំពោះការដាក់ពាក្យជាលក្ខណៈបុគ្គល បេក្ខជនតម្រូវឱ្យមានឯកសារមួយចំនួន ដូចជា ប្រវត្តិរូបសង្ខេប បទពិសោធន៍ការងាកន្លងមក គម្រោងភាពយន្តដែលធ្លាប់ផលិត ឬកំពុងផលិត និងស្នាដៃកន្លងមក ជា Link និង Motivation Letter អំពីគោលបំណងដែលចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ក្រៅពីនេះ បេក្ខជនត្រូវបញ្ជាក់ពីតួនាទីដែលចង់ចូលរួម និងមានជំនាញទាក់ទងនឹងការប្រើប្រាស់ឧបករណ៍ជាមូលដ្ឋានគ្រឹះផងដែរ។
ចំណែក ការដាក់ពាក្យជាក្រុម សមាជិកនីមួយៗត្រូវបែងចែកតួនាទីដែលមានដូចជា អ្នកនិពន្ធ អ្នកដឹកនាំសាច់រឿង អ្នកដឹកនាំថត ផលិតករ ឬអ្នកគ្រប់គ្រងការផលិត។ ទន្ទឹមគ្នា ការដាក់ពាក្យជាក្រុមតម្រូវឱ្យបំពេញឯកសារដូចជា បទបង្ហាញគម្រោង គម្រោងសាច់រឿងលម្អិត ប្រវត្តិរូបសង្ខេបរបស់ក្រុម និងបង្ហាញពីស្នាដៃកន្លងមក។
គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ដែលមានដូចជា ការដាក់ពាក្យជាលក្ខណៈបុគ្គល ការដាក់ពាក្យជាក្រុម ឱ្យបានត្រឹម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៤៥៥ ១៦៥៕