Swift cc time

ការតាំងពិព័រណ៍ទិវាអ្នកស្ម័គ្រចិត្តបារាំង នឹងប្រព្រឹត្តនៅថ្ងៃទី០៣ ខែតុលា នៅវិទ្យាស្ថានបារាំងនៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ France Voluntaries Camboge

ភ្នំពេញ៖ ទិវាអ្នកស្ម័គ្រចិត្តបារាំង នឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ក្រោមប្រធានបទ “ ការស្ម័គ្រចិត្ត៖ កម្លាំងចលករនៃហ្វ្រង់កូហ្វូនីចូលរួមដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។ នៅក្នុងកម្មវិធីនេះ នឹងមានការពិព័រណ៍ស្តង់ វប្បធម៌ខ្មែរបារាំង និងមានសកម្មភាពកម្សាន្តជា ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់។

ប្រភព៖ France Voluntaries Camboge

យោងតាម France Voluntaries Camboge ទិវាស្ម័គ្រចិត្តបារាំងនេះនឹងរួមបញ្ចូលសកម្មភាពដូចជា ស្តង់ដែលបង្ហាញពីវប្បធម៌កម្ពុជា បារាំង ការប្រកួតសុន្ទរកថាជាភាសាបារាំង-ខ្មែរ ស្តង់តុបតែងមុខការលេងល្បែងកម្សាន្ត ការគូររូប ការទស្សនាការសម្តែងសិល្បៈក្បាច់គុនខ្មែរ និងល្បុក្កតោ ព្រមទាំងទស្សនាការចាក់បញ្ចាំងភាពយន្តឯកសារអំពីដំណើរនៃការធ្វើការងារស្ម័គ្រចិត្ត។

ប្រភព៖ France Voluntaries Camboge

គួរបញ្ជាក់ថា សាធារណៈជនទាំងអស់អាចចូលរួមបានដោយសេរី និងអាចស្វែងយល់ពីទម្រង់ផ្សេងៗនៃការស្ម័គ្រចិត្ត ព្រមទាំងអាចចូលរួមពិភាក្សាជាមួយអ្នកស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មទៀតផង៕

ប្រភព៖ France Voluntaries Camboge


Khcct banner

អត្ថបទទាក់ទង