ថៃ៖ អាជ្ញាធរឧតុនិយមថៃ នាថ្ងៃសុក្រនេះ បានចេញការព្រមានពីហេតុការណ៍រញ្ជួយដីនៅក្នុងស្រុកហត (Hod) ខេត្តឈៀងម៉ៃ បន្ទាប់ពីបានរកឃើញការញ័ររន្ធត់កើតឡើងនៅចំណុចកណ្តាលតែមួយចំនួន ៣ លើកបន្តបន្ទាប់គ្នា។ ការរញ្ជួយដីលើកទី១ កើតឡើងនៅម៉ោង ០៧:៥០ ព្រឹក (កម្រិត ២,៨ រិចទ័រ ក្នុងជម្រៅ ៤ គីឡូម៉ែត្រ) លើកទី២ នៅម៉ោង ០២:២២ យប់ (កម្រិត ១,៧ រិចទ័រ ក្នុងជម្រៅ ២ គីឡូម៉ែត្រ) និងលើកទី៣ នៅម៉ោង ០៣:២៤ រំលងអធ្រាត្រ (កម្រិត ១,៥ រិចទ័រ ក្នុងជម្រៅ ២ គីឡូម៉ែត្រ)។
បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងរង់ចាំការវាយតម្លៃលើផលប៉ះពាល់ ឬការខូចខាតបន្ថែម៕