Swift cc time

ត្រាំ ចុះក្រឹត្យប្តូរឈ្មោះ AI ទៅជា «Super Intelligence» អក្សរកាត់ហៅថា SI

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិផ្លូវការមួយដើម្បីផ្លាស់ប្តូរការហៅឈ្មោះបច្ចេកវិទ្យា «បញ្ញាសិប្បនិម្មិត» (Artificial Intelligence - AI) ទៅជា «បញ្ញាដ៏អស្ចារ្យ» (Super Intelligence ឬអក្សរកាត់ថា SI) នៅក្នុងកិច្ចការទំនាក់ទំនងជាសាធារណៈ គេហទំព័រ របាយការណ៍ និងឯកសារគោលនយោបាយរបស់ទីភ្នាក់ងារសហព័ន្ធទាំងអស់នៃសហរដ្ឋអាម៉េរិក។ បញ្ជាប្រតិបត្តិនេះបានគូសបញ្ជាក់ថា ពាក្យ «Super Intelligence» ឆ្លុះបញ្ចាំងបានត្រឹមត្រូវជាងមុនអំពីសមត្ថភាពផ្លាស់ប្តូរមុខមាត់សង្គមដ៏លឿនរហ័សនៃបច្ចេកវិទ្យានេះ ដែលបានឈានផុតពីការត្រឹមតែត្រាប់តាម ឬធ្វើស្វ័យប្រវត្តិកម្មលើផ្នែកខ្លះនៃបញ្ញារបស់មនុស្ស ទៅជាការបង្កើតនូវយុគសម័យបច្ចេកវិទ្យាថ្មីទាំងស្រុងដែលផ្តល់ឱកាសគ្មានដែនកំណត់សម្រាប់ប្រជាជនអាម៉េរិក។

បើតាមទីភ្នាក់ងារព័ត៌មាន Politico ការផ្លាស់ប្តូរឈ្មោះជាផ្លូវការនេះត្រូវបានធ្វើឡើងនៅក្នុងពិធីមួយនៅសេតវិមាន ដោយមានការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រធាន និងនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ពិភពលោក រួមមាន លោក Elon Musk (xAI), លោក Mark Zuckerberg (Meta), លោក Sundar Pichai (Google), លោក Jensen Huang (Nvidia), លោក Greg Brockman (OpenAI) និងលោក Dario Amodei (Anthropic) ដែលពួកគេបានរួមគ្នាចុះហត្ថលេខលើកិច្ចព្រមព្រៀងសុវត្ថិភាព "Super Intelligence Accord" ដើម្បីធានាថាការអភិវឌ្ឍបច្ចេកវិទ្យានេះនឹងដំណើរការទៅមុខប្រកបដោយទំនួលខុសត្រូវ៕

រដ្ឋបាលលោក ត្រាំ បានអះអាងជាថ្មីថាសហរដ្ឋអាម៉េរិកនឹងមិនបន្ថយល្បឿននៃការអភិវឌ្ឍបច្ចេកវិទ្យាឡើយ ព្រោះការរក្សាឧត្តមភាពយុទ្ធសាស្ត្រលើវិស័យ SI គឺជាសសរទ្រូងដ៏សំខាន់បំផុតនៃសន្តិសុខជាតិអាម៉េរិក ហើយរដ្ឋាភិបាលនឹងជ្រើសរើសយកការធ្វើការជិតស្និទ្ធជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ព្រមទាំងការអនុញ្ញាតឱ្យមានសវនករឯករាជ្យខាងក្រៅជួយវាយតម្លៃប្រព័ន្ធ ជំនួសឱ្យការដាក់បទប្បញ្ញត្តិរឹតបន្តឹងដែលនាំឱ្យរាំងស្ទះដល់ការវិវឌ្ឍជាតិ៕

Khcct banner

អត្ថបទទាក់ទង