Swift cc time

វៀតណាម ដាក់គោលដៅទាក់ទាញ«ទេសចរមូស្លីម»ដល់២ពាន់លាននាក់ មកលេងប្រទេសខ្លួន តាមរយៈស្លាកសញ្ញាអាហារ “ហាឡាល់” (Halal)

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

គូឡាឡាំពួ៖ ប្រទេសវៀតណាមកំពុងស្វះស្វែងយ៉ាងខ្លាំង ក្នុងការទទួលបានវិញ្ញាបនបត្រស្ដង់ដារ «ហាឡាល» (Halal) លើផលិតផលចំណីអាហារ និងសេវាកម្មរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរមូស្លីមឱ្យបានដល់ ២ពាន់លាននាក់ និងពង្រីកការនាំចេញទៅកាន់ទីផ្សារឥស្លាម។ បច្ចុប្បន្ន ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ីនៅមានកម្រិត (មានទំហំ ៥.៣៣ ពាន់លានដុល្លារ ធៀបនឹងការនាំចូល ១១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥) ដោយសារកង្វះខាតស្ដង់ដារហាឡាល់ ប៉ុន្តែមន្ត្រីពាណិជ្ជកម្មវៀតណាមលោក Phung Van Thanh បានគូសបញ្ជាក់ថា នេះជាឱកាសធំធេងណាស់ ព្រោះផលិតផលកសិកម្មរុក្ខជាតិរបស់វៀតណាមជាង ៨០% គឺស្របតាមគោលការណ៍គ្រឹះនៃអាហារហាឡាលរួចជាស្រេច (គ្មានជាតិស្រវឹង និងគ្មានជាតិជ្រូក)។នេះបើយោងតាមការចេញផ្សាយរបស់កាសែតTuoi Tre News។

ថ្លែងក្នុងព្រឹត្តិការណ៍ពិព័រណ៍អាហារហាឡាលអន្តរជាតិ (MIHAS 2026) នៅម៉ាឡេស៊ី តំណាងអាជីវកម្មវៀតណាមនៅម៉ាឡេស៊ី លោកស្រី Tran Thi Xuyen បានបញ្ជាក់ថា ការសុំវិញ្ញាបនបត្រហាឡាល់មិនស្មុគស្មាញ ឬអស់លុយច្រើនដូចការគិតនោះទេ ដោយចំណាយដើមទុនត្រឹមតែ ១,០០០ ទៅ ១,២០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាជា «សំបុត្រមាស» បើកទ្វារទៅកាន់ទីផ្សារអ្នកប្រើប្រាស់មូស្លីមជិត ២ ប៊ីលាននាក់នៅលើពិភពលោក។

លោកស្រីបានគូសបញ្ជាក់ថា ប្រសិនបើអាជីវកម្មវៀតណាមចាប់យកឱកាសនេះបានច្រើន ពាណិជ្ជកម្មរវាងវៀតណាម និងម៉ាឡេស៊ី អាចកើនឡើងដល់ ២៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ គួរបញ្ជាក់ថាព្រឹត្តិការណ៍ពិព័រណ៍អាហារហាឡាល់អន្តរជាតិ (MIHAS 2026) នៅម៉ាឡេស៊ី ដែលទើបបញ្ចប់កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ អាចបង្កើតការលក់បានរហូតដល់ ១.៦៦ ប៊ីលានដុល្លារអាម៉េរិក បង្ហាញយ៉ាងច្បាស់ពីទំហំសេដ្ឋកិច្ចដ៏មហិមានៃទីផ្សារមូស្លីមនាពេលបច្ចុប្បន្ន៕

Khcct banner

អត្ថបទទាក់ទង