Swift cc time

ជំនួប ស៊ី-ត្រាំ សម្រេចបានកិច្ចព្រមព្រៀងកាត់បន្ថយពន្ធលើទំនិញតម្លៃ ៣០ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ៣ ថ្ងៃរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ និងប្រធានាធិបតីចិន លោក ស៊ីជិនពីង សហរដ្ឋអាម៉េរិក និងចិនបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការកាត់បន្ថយពន្ធទៅវិញទៅមកលើទំនិញដែលមានតម្លៃសរុប ៣០ ពាន់លានដុល្លារ។ យោងតាមសេតវិមាន ការកាត់បន្ថយពន្ធនេះនឹងអនុវត្តចំពោះតែ ទំនិញដែលមិនស្ថិតក្នុងប្រភេទរសើបប៉ុណ្ណោះដែលរួមមាន៖ ទំនិញនាំចេញពីអាម៉េរិកទៅចិន ផលិតផលកសិកម្ម, ត្រី និងអាហារសមុទ្រ,ផលិតផលធ្វើអំពីឈើ, គ្រឿងសម្អាង, និងឧបករណ៍វេជ្ជសាស្ត្រ ហើយទំនិញនាំចេញពីចិនទៅអាម៉េរិក រួមមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះតូចៗ, ប្រដាប់ក្មេងលេង, គ្រឿងតុបតែងជាដើម។  

បើតាមសេតវិមាន កិច្ចព្រមព្រៀងនេះត្រូវ បានសម្រេចតាមរយៈ «ក្រុមប្រឹក្សាពាណិជ្ជកម្មអាម៉េរិក-ចិន» (U.S.-China Board of Trade) ដែលទើបបង្កើតឡើងជាផ្លូវការក្នុងអំឡុងទស្សនកិច្ចនេះ បន្ទាប់ពីការចរចាយ៉ាងស្មុគស្មាញអស់រយៈពេលជាច្រើនសប្តាហ៍។ តំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson Greer បានឱ្យដឹងថា ព័ត៌មានលម្អិតបន្ថែម អត្រាពន្ធចុងក្រោយ និងបញ្ជីទំនិញពេញលេញនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃចន្ទ។

គួររម្លឹកថាមេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃជំនួបនេះ ដោយលោក ស៊ីជិនពីង បានកោតសរសើរដំណើរទស្សនកិច្ចនេះថា ល្អឥតខ្ចោះ ខណៈលោក ត្រាំ លើកឡើងថាជំនួបនេះ ទទួលបានលទ្ធផលល្អប្រសើរ។ជំនួបជាប្រវត្តិសាស្រ្តនេះត្រូវបានគេមើលឃើញថាជាសញ្ញានៃការធូរស្រាល និងជាជំហានវិជ្ជមានដ៏សំខាន់មួយក្នុងការបន្ថយម្តៅសង្គ្រាមពាណិជ្ជកម្មដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលដែលសហរដ្ឋអាម៉េរិកបានចាប់ផ្តើមដាក់ពន្ធ ១០% លើទំនិញចិន ហើយចិនបានវាយបកវិញដោយការដាក់ពន្ធលើប្រេង ឧស្ម័ន និងផលិតផលអាម៉េរិករហូតដល់ពន្ធបដិការផ្ទុះឡើងដល់រាបរយ % នៃការដាក់ពន្ធទៅវិញទៅមក ក្រោយមកក៏បានត្រឡប់ជាធូរស្រាលវិញ៕

Khcct banner

អត្ថបទទាក់ទង