Swift cc time

ឱកាសសិក្សាថ្នាក់«អនុបណ្ឌិត»នៅជប៉ុន សម្រាប់មន្រ្តីពន្ធនាគារ តាមរយៈកម្មវិធីអ្នកដឹកនាំវ័យក្មេង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងអប់រំ វប្បធ៌ម កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (MEXT) កំពុងប្រកាសផ្តល់នូវកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ «កម្មវិធីអ្នកដឹកនាំវ័យក្មេង (Young Leaders' Program)» សម្រាប់ឆ្នាំសិក្សា២០២៧។ សម្រាប់មន្រ្តីពន្ធនាគារ អាហារូបករណ៍នេះ នឹងចែកជា ៥ផ្នែកផ្តល់ជូនមន្ត្រីដែលមានសមត្ថភាព។

អាហារូបករណ៍ នេះមានគោលបំណងរួមចំណែកក្នុងការបណ្តុះបណ្តាលអនាគតអ្នកដឹកនាំថ្នាក់ជាតិក្នុងតំបន់អាស៊ី និងបណ្តាប្រទេសដទៃទៀត បង្កើតទំនាក់ទំនងមិត្តភាពក្នុងចំណោមបណ្តាប្រទេសនានា និងលើកកម្ពស់សកម្មភាព ផែនការនយោបាយ តាមរយៈការបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកដឹកនាំថ្នាក់ជាតិ។

អាហារូបករណ៍ នេះចែកជា ៥ផ្នែក៖១).មហាវិទ្យាល័យរដ្ឋាភិបាលថ្នាក់ជាតិ ២).មហាវិទ្យាល័យអភិបាលកិច្ចថ្នាក់ក្រោម ជាតិ ៣).រដ្ឋបាលធុរកិច្ច ៤).ច្បាប់ និង៥). រដ្ឋបាលតំហែទាំសុខាភិបាល។ អគ្គនាយកដ្ឋានពន្ធនាគារ លើកទឹកចិត្តមន្ត្រីមានសមត្ថភាពឱ្យដាក់ពាក្យសុំអាហារូបករណ៍ខាងលើ និងបញ្ជូនសំណុំបែបបទទៅស្ថានទូតជប៉ុនឱ្យ បានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង