Swift cc time

ស្វាគមន៍សិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៦ មកកាន់ AUPP!

យុវជន
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍និស្សិតកម្ពុជាឆ្នើមចំនួនពីររូប គឺ ថន រិនសុភៈ និង សុីម មុយឈីវ ចូលមកកាន់សហគមន៍ AUPP បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស២០២៦។

ថន រិនសុភៈ ជាសិស្សឆ្នើមលេខ ១ លើមុខវិជ្ជាគណិតវិទ្យា ចំណែកឯស៉ីម មុយឈីវ ជាសិស្សឆ្នើមលេខ ១ លើមុខវិជ្ជារូបវិទ្យា។ សមិទ្ធផលទាំងនេះបង្ហាញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវឧត្តមភាពក្នុងការសិក្សា ការតស៊ូព្យាយាម និងចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្លាក្នុងការសិក្សារៀនសូត្ររបស់ពួកគេ។

AUPP មានការប្តេជ្ញាចិត្តក្នុងការលើកទឹកចិត្ត និងគាំទ្រសិស្សដែលមានសមត្ថភាពសិក្សាខ្ពស់ តាមរយៈកម្មវិធីអាហារូបករណ៍សម្រាប់សិស្សដែលទទួលបានសមិទ្ធផលលេចធ្លោក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស។ AUPP ផ្តល់អាហារូបករណ៍ ១០០% ដល់សិស្សដែលទទួលបានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ និងអាហារូបករណ៍ ៧៥% ដល់សិស្សដែលទទួលបានចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ ដើម្បីផ្តល់ឱកាសឱ្យសិស្សឆ្នើមកាន់តែច្រើនអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

ការប្រឡងសិស្សពូកែទូទាំងប្រទេស ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងលើកកម្ពស់សមត្ថភាពសិក្សា បង្កើនគុណភាពអប់រំ និងជំរុញសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា។ ការប្រឡងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាល័យជាស៊ីម សន្ធរម៉ុក ដោយមានការប្រកួតប្រជែងលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា។

កម្មវិធីអាហារូបករណ៍របស់ AUPP ក៏បានបន្តបង្កើតឱកាសសម្រាប់សិស្សដែលមានទេពកោសល្យ ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងអភិវឌ្ឍសមត្ថភាពសិក្សា និងភាពជាអ្នកដឹកនាំ។ សិស្សចំនួន ៣រូប ដែលបានទទួលអាហារូបករណ៍តាមរយៈកម្មវិធីនេះកាលពីឆ្នាំមុន កំពុងបន្តការសិក្សារបស់ពួកគេនៅ AUPP។

សូមស្វាគមន៍មកកាន់ AUPP, រិនសុភៈ និង មុយឈីវ!  AUPP ទន្ទឹងរង់ចាំគាំទ្រដំណើរសិក្សារបស់អ្នកទាំងពីរ និងសមិទ្ធផលថ្មីៗដែលនឹងកើតមាននាពេលអនាគត។ 

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា និងឱកាសអាហារូបករណ៍ សូមចូលទៅកាន់គេហទំព័ររបស់ AUPP។

អំពី AUPP

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

វគ្គសិក្សាថ្មី ២០២៦ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម៖

www.aupp.edu.kh

www.facebook.com/AUPPkh

Khcct banner

អត្ថបទទាក់ទង