Swift cc time

ឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅជប៉ុន សម្រាប់បុគ្គលិកអប់រំ ក្រោមកម្មវិធី Young Leader's Program

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន ផ្តល់អាហារូបករណ៍ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់(រយៈពេល ១ឆ្នាំ) សម្រាប់បុគ្គលិកអប់រំ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ ក្រោមកម្មវិធី Young Leader's Program លើមុខជំនាញ គ្រប់គ្រងអាជីវកម្ម ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

បើតាមក្រសួងអប់រំកម្ពុជា បានបញ្ជាក់ថា បេក្ខជនត្រូវបំពេញសំណុំបែបបទផ្ញើមក ក្រសួង-ស្ថាប័នសាមី រួចក្រសួង-ស្ថាប័នសាមីនឹងបញ្ជូនសំណុំបែបបទទៅស្ថានទូតជប៉ុននៅភ្នំពេញដោយផ្ទាល់ នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ បេក្ខជនពុំអាចផ្ញើសំណុំបែបបទទៅស្ថានទូតដោយខ្លួនឯងបានទេ។

បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍នេះ សូមទាញយកពាក្យស្នើសុំតាមរយៈ Link និងដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី ៣០ កញ្ញា ២០២៦៕

Khcct banner

អត្ថបទទាក់ទង