
ឥណ្ឌា៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថាទីក្រុង New Delhi សុខាភិបាលឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ១៧ ថា ប្រជាជនជាង ២២០.០០០ នាក់ បានទទួលវ៉ាក់សាំងការពារកូវីដ១៩ ហើយមានប្រតិកម្មមិនល្អសរុបចំនួន ៤៤៧ ករណី បន្ទាប់ពីការចាក់វ៉ាក់សាំងដែលត្រូវបានគេរាយការណ៍ថាភាគច្រើនមានកម្រិតស្រាល។
សេចក្តីថ្លែងការណ៍បាននិយាយថា រហូតមកដល់ពេលនេះ ប្រតិកម្មដែលត្រូវបានរាយការណ៍ភាគច្រើនមានលក្ខណៈស្រាលរួមមាន គ្រុនក្តៅ ឈឺក្បាល ក្អួតចង្អោរជាដើម។ ប៉ុន្តែមនុស្ស ៣ នាក់ត្រូវបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្កេតនិងព្យាបាលបន្ទាប់ពីមានប្រតិកម្មមិនល្អ ក្នុងនោះពីរនាក់ត្រូវបានចេញពីមន្ទីរពេទ្យ ហើយម្នាក់ទៀតកំពុងស្ថិតក្នុងការឃ្លាំមើលនៅក្នុងមន្ទីរពេទ្យនៅឡើយ។
នៅថ្ងៃទី ១៦ ឥណ្ឌា បានចាប់ផ្តើមការងារចាក់វ៉ាក់សាំងថ្មីនៅទូទាំងប្រទេស។ យោងតាមផែនការនេះមនុស្សចំនួន ៣០ ម៉ឺននាក់នឹងត្រូវចាក់វ៉ាក់សាំងនៅថ្ងៃដំបូង ប៉ុន្តែមនុស្សជាច្រើនដែលបានចុះឈ្មោះចាក់វ៉ាក់សាំងមិនបានបង្ហាញខ្លួននៅចំណុចចាក់វ៉ាក់សាំងនោះទេ។
នៅថ្ងៃទី ៣ នៃខែមករានេះ អគ្គនាយកដ្ឋានរដ្ឋបាលគ្រឿងញៀនឥណ្ឌា បានអនុម័តជាផ្លូវការនូវការប្រើវ៉ាក់សាំងចំនួន ២ ជាបន្ទាន់នៅឥណ្ឌា។ មួយគឺ Covishield បង្កើតរួមគ្នាដោយសាកលវិទ្យាល័យ Oxford និង AstraZeneca និងផលិតដោយវិទ្យាស្ថាន Serum ឥណ្ឌា ហើយមួយទៀតគឺ Covaxin ផលិត ដោយភ្ញាក់ងារឥណ្ឌា។ បើយោងតាមរបាយការណ៍វ៉ាក់សាំងទាំងពីរ នឹងត្រូវបែងចែកជាពីរចាក់ហើយអាចរក្សាទុកនៅសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ។