Swift cc time

លោក ស៊ីជិន ពីង នឹងទៅបំពេញទស្សនកិច្ចនៅអាម៉េរិក ២៣-២៥ ខែកញ្ញា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាម៉េរិកចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក ស៊ី នឹងធ្វើការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយប្រធានាធិបតី ត្រាំ អំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងទំនាក់ទំនងចិន-អាម៉េរិក ក៏ដូចជាសន្តិភាព និងការអភិវឌ្ឍពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន

បើតាមលោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍ថា ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងប្រមុខរដ្ឋទាំងពីរក្នុងរយៈពេល ៦ ខែនេះ គឺជាព្រឹត្តិការណ៍ដែលមាន សារៈសំខាន់ជាប្រវត្តិសាស្ត្រ និងជាចំណុចរបត់ដ៏សំខាន់មួយ។ លោក Guo បានបន្ថែមថា៖ «ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ បង្កើនសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរជាបន្តបន្ទាប់ និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក៕

Khcct banner

អត្ថបទទាក់ទង