Swift cc time

បក្សកុម្មុយនីស្តចិន បណ្តេញមន្ត្រីជាន់ខ្ពស់ពីររូបចេញពីបក្ស និងជួរយោធា ពាក់ព័ន្ធការរំលោភលើវិន័យ និងច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ អតីតមន្ត្រីជាន់ខ្ពស់ពីររូបគឺ លោក Zhang Youxia និងលោក Liu Zhenli ត្រូវបានបណ្តេញចេញពីបក្ស និងដកចេញពីជួរយោធា ដោយសារតែការរំលោភយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់បក្ស។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា កិច្ចប្រជុំរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បានអនុម័តលើរបាយការណ៍របស់គណៈកម្មការយោធាមជ្ឈិម (CMC) ពាក់ព័ន្ធនឹងការដោះស្រាយសំណុំរឿងរបស់លោក Zhang និងលោក Liu បន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់។ លោក Zhang ធ្លាប់កាន់តួនាទីជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម (CMC) ខណៈដែលលោក Liu ធ្លាប់ជាសមាជិក CMC និងជាប្រធានសេនាធិការនៃនាយកដ្ឋានសេនាធិការរួមរបស់ CMC។

លោក Zhang Youxia 

បើតាមស៊ីនហួរ ដោយមានការអនុម័តពីគណៈកម្មាធិការមជ្ឈិមបក្ស CPC និង CMC គណៈកម្មការត្រួតពិនិត្យវិន័យរបស់ CMC បានបើកការស៊ើបអង្កេតលើលោក Zhang និងលោក Liu។ លទ្ធផលនៃការស៊ើបអង្កេតបានរកឃើញថា លោក Zhang និងលោក Liu បានក្បត់គោលបំណង និងបេសកកម្មដើមរបស់ខ្លួន បានឃ្លាតឆ្ងាយពីបក្ស បានបោះបង់ចោលគោលការណ៍របស់បក្ស និងបានរំលោភលើខ្សែបន្ទាត់ក្រហម (ដែនកំណត់ដែលមិនអាចរំលោភបាន)។ ពួកគេបានបង្កើតបក្ខពួក និងមានភាពមិនស្មោះត្រង់ចំពោះបក្ស។ ពួកគេត្រូវបានរកឃើញថាបានទទួលអំណោយ និងប្រាក់ដោយខុសច្បាប់ ហើយបានឆ្លៀតយកតួនាទីរបស់ខ្លួនដើម្បីជួយអ្នកដទៃក្នុងការឡើងតំណែង និងកិច្ចការផ្សេងៗទៀត ជាថ្នូរនឹងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនេះ ពួកគេបានបរាជ័យក្នុងការបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងការអនុវត្តវិន័យរបស់បក្ស ព្រមទាំងបានធ្វេសប្រហែសក្នុងការអប់រំ និងគ្រប់គ្រងក្រុមគ្រួសារ និងបុគ្គលិករបស់ខ្លួន។

លោក Liu Zhenli

ស្របតាមបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធរបស់បក្ស CPC លោក Zhang និងលោក Liu ត្រូវបានបណ្តេញចេញពីបក្ស ហើយសំណុំរឿងដែលសង្ស័យថាមានបទល្មើសព្រហ្មទណ្ឌត្រូវបានបញ្ជូនទៅស្ថាប័នអយ្យការយោធា ដើម្បីធ្វើការត្រួតពិនិត្យ និងចោទប្រកាន់ ហើយឋានៈរបស់បុគ្គលទាំងពីរជាតំណាងនៅក្នុងសមាជជាតិលើកទី ២០ របស់បក្ស CPC ក៏ត្រូវបានបញ្ចប់ជាមួយគ្នាដែរ៕

Khcct banner

អត្ថបទទាក់ទង