Swift cc time

ស្ថានទូតអាម៉េរិក រៀបចំការប្រកួតស្នាដៃគំនូរសម្រាប់យុវជនខេត្តសៀមរាប និងបាត់ដំបង

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ The U.S Embassy Phnom Penh, Cambodia 

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកនៅភ្នំពេញ កំពុងប្រកាសស្វែងរកអ្នកច្នៃប្រឌិតវ័យក្មេងមានអាយុចន្លោះពី១៨ ដល់៣០ ឆ្នាំ ដែលមានចំណូលចិត្តផ្នែកសិល្បៈគំនូរ ហើយរស់នៅក្នុងខេត្តសៀមរាប និងបាត់ដំបង ឱ្យដាក់ប្រកួតស្នាដៃគំនូររបស់ខ្លួន។ កម្មវិធីនេះ ធ្វើឡើងដើម្បីអបអរខួប ២៥០ឆ្នាំ របស់សហរដ្ឋអាម៉េរិក ដូច្នេះហើយស្នាដៃគំនូរត្រូវទាក់ទងនឹងប្រធានបទ អបអរសាទរខួប ២៥០ ឆ្នាំរបស់សហរដ្ឋអាម៉េរិក និងបង្ហាញពីភាពលេចធ្លោរបស់អាមេរិកក្នុងការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។

ប្រភព៖ Internet

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូត អ្នកចូលរួមត្រូវតែមានអាយុពី ១៨ឆ្នាំ ដល់៣០ឆ្នាំ និងជាអុ្នករស់នៅក្នុងខេត្តសៀមរាប និងបាត់ដំបង ហើយគំនូរត្រូវតែជាស្នាដៃដើមដែលគ្មានការថតចម្លងពីអ្នកដទៃ និងមិនបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)។ បន្ថែមពីនេះ បេក្ខជនអាចដាក់ពាក្យជាលក្ខណៈបុគ្គលក៏បាន និងជាក្រុមក៏បាន។

ប្រភព៖ The U.S Embassy Phnom Penh, Cambodia 

ចំពោះ ស្នាដៃគំនូរដែលដាក់ប្រកួតត្រូវជាស្នាដៃគំនូរឌីជីថល ហើយបេក្ខជនត្រូវសរសេរពន្យល់ពីអត្ថន័យនៃគំនូរឱ្យទាក់ទងនឹងប្រធានបទ យ៉ាងច្រើន ៥០០ពាក្យ និងត្រូវបំពេញឯកសារដែលមានដូចជា ពាក្យចុះឈ្មោះ Statement of Eligibility និងប្រវត្តិរូបផ្ទាល់ខ្លួន ឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា សម្រាប់បេក្ខជនដែលជាប់ជ័យលាភីលេខ១ នឹងទទួលបាន iPad Air11 មួយគ្រឿង ហើយ លេខ២ និងលេខ៣ នឹងទទួលបាន Google Fitbit Air។ បេក្ខជនអាចផ្ញើស្នាដៃរបស់ខ្លួនទៅកាន់ [email protected] ឱ្យបានត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Contest Registration និង Statement of Eligibility

ប្រភព៖ The U.S Embassy Phnom Penh, Cambodia 


Khcct banner

អត្ថបទទាក់ទង