តៃប៉ិ៖ បុរសចិនតៃវ៉ាន់ម្នាក់បានសម្លាប់ស្រ្តីជនជាតិថៃវ័យ ៣៦ឆ្នាំម្នាក់ដែលជាសង្សារគ្នា ក្រោយពីរូបស្រ្តីថៃនេះបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ដើម្បីជួយមិត្តប្រុស និងសុំបែកផ្លូវគ្នា ក្រោយកើតហេតុ ជនសង្ស័យបានដាក់សពជនរងគ្រោះក្នុងវ៉ាលីធំមួយលាក់ទុកក្នុងទូក្លាសេមួយនៅទីក្រុងតៃជុង។ប៉ូលិសកោះតៃវ៉ាន់បានអះអាងថា ជនសង្ស័យរូបនេះអាយុ ៤៣ឆ្នាំ រូបគេបានស្គាល់ស្ត្រីរងគ្រោះឈ្មោះ Arth អំឡុងពេលធ្វើដំណើរទៅប្រទេសថៃ ហើយអ្នកទាំងពីរបានទាក់ទងស្នេហាគ្នាប្រហែលមួយឆ្នាំ។
ប៉ូលីសកោះតៃវ៉ាន់អះអាងទៀតថា ស្ត្រីរងគ្រោះបានធ្វើដំណើរទៅកោះតៃវ៉ាន់នៅថ្ងៃទី២ ខែកញ្ញា និងគ្រោងត្រឡប់ទៅប្រទេសថៃនៅថ្ងៃទី១៤ ប៉ុន្តែក្រុមគ្រួសារមិនអាចទាក់ទងនាងបាន ទើបសុំឱ្យមិត្តភក្តិនៅកោះតៃវ៉ាន់ជួយប្តឹងប៉ូលិសតាមរក។ ក្រោយពិនិត្យកាមេរ៉ាសុវត្ថិភាព ប៉ូលិសរកឃើញថា ជនសង្ស័យបានទៅជួបនាងនៅសណ្ឋាគារមួយក្នុងតំបន់ស៊ីមិនទីង ទីក្រុងតៃប៉ិ ហើយក្រោយមកបានចាកចេញជាមួយវ៉ាលីធំមួយ។
បន្ទាប់ពីត្រូវចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនខឹងបន្ទាប់ពីមិត្តស្រីសុំបែកគ្នា ហើយបានច្របាច់កនាងរហូតដល់ស្លាប់។ បន្ទាប់មក គេបានដឹកសពទៅទីក្រុងតៃជុង និងលាក់ទុកក្នុងទូក្លាសេដែលក្រុមហ៊ុនជួលប្រើប្រាស់។ ប៉ូលិសបានរកឃើញសពស្ត្រីរងគ្រោះនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា។ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីតាមបទចោទពាក់ព័ន្ធនឹងអំពើឃាតកម្ម៕ Check b