Swift cc time

ឱកាសចូលរួមកិច្ចប្រជុំ «យុវជនអាស៊ាន-រុស្សីលើកទី៦» នៅប្រទេសរុស្សី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ Russian Mission to ASEAN កំពុងបើកទទួលពាក្យសម្រាប់យុវជនអាស៊ានឱ្យចូលរួមក្នុង កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ីលើកទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៥ ខែតុលា ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី ក្រោមប្រធានបទ “យុវជនរុស្ស៊ី និងអាស៊ាន៖ ការសន្ទនាវប្បធម៌ និងអំណាចច្នៃប្រឌិតនៃវឌ្ឍនភាព- Youth of Russia and ASEAN: A Dialogue of Cultures and the Creative Power of Progress”។


យោងតាមគេហទំព័រផ្លូវការរបស់ Russian Mission to ASEAN​ កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំយុវជនជាង ១០០ នាក់ ដើម្បីផ្លាស់ប្តូរគំនិត និងស្វែងយល់ពីឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចូលរួមរបស់យុវជនអន្តរជាតិ ឌីជីថល និងបញ្ញាសិប្បនិម្មិត មហាសមុទ្រពិភពលោក ឧស្សាហកម្មច្នៃប្រឌិត និងវិស័យផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍រួម។

បើតាមប្រភពដដែល បេក្ខជនត្រូវជាប្រជាជននៅក្នុងសមាជិកអាស៊ានដែលមានអាយុចាប់ពី ១៨ ដល់ ៣៥ឆ្នាំ និងជានិស្សិតតំណាងអង្គការក្រៅរដ្ឋាភិបាល ឬអ្នកមានជំនាញវិជ្ជាជីវៈ។​ រួមជាមួយគ្នានេះ បេក្ខជនដែលចូលរួមត្រូវមានចំណេះដឹងទាក់ទងនឹង ទំនាក់ទំនងអាស៊ាន–រុស្ស៊ី ដូចជា កិច្ចសហប្រតិបត្តិការយុវជនអន្តរជាតិ ឧស្សាហកម្មច្នៃប្រឌិត ឌីជីថល បញ្ហាមហាសមុទ្រ និង ការអភិវឌ្ឍប្រកបដោយចីរភាព ឌីជីថលភាវូបនីយកម្ម និងនវានុវត្តន៍។

គួរបញ្ជាក់ថា កម្មវិធីនឹងរ៉ាប់រងលើការចំណាយទាំងអស់របស់អ្នកចូលរួម។ បេក្ខជន មានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ Link  ឱ្យបានត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង