Swift cc time

ឱកាស «ផ្លាស់ប្តូរការសិក្សារយៈពេល ៥សប្តាហ៍ នៅសហរដ្ឋអាម៉េរិក» តាមរយៈកម្មវិធីYSEALI Academic Fellows Program

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ U.S Embassy Phnom Penh, Cambodia 

ភ្នំពេញ៖ YSEALI Academic Fellows Program ឆ្នាំ ២០២៧ កំពុងបើកទទួលពាក្យសម្រាប់យុវជនអាស៊ានដែលមានអាយុចាប់ពី ១៨ ដល់២៥ឆ្នាំ ឱ្យចូលរួមផ្លាស់ប្តូរការសិក្សារយៈពេល ៥សប្តាហ៍នៅសហរដ្ឋអាម៉េរិក ដើម្បីផ្តល់ឱកាសឱ្យយុវជនអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយសហគ្រាស និងភាពច្នៃប្រឌិតតាមបទដ្ឋានអាម៉េរិក ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារកម្ពុជា។ សិក្ខាកាមនឹងសិក្សាលើប្រធានបទមួយក្នុងចំណោមប្រធានបទចំនួន ៤ របស់ YSEALI ដែល រួមមាន សេរីភាព ធនធានធម្មជាតិ សេដ្ឋកិច្ច និង សន្តិភាព និងសន្តិសុខ ។

ប្រភព៖ U.S Embassy Phnom Penh, Cambodia 


យោងតាមគេហទំព័ររបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា កម្មវិធីនឹងរ៉ាប់រងលើថ្លៃចំណាយទាំងស្រុងដល់សិក្ខាកាមដែលរួមមាន ថ្លៃធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងការចំណាយផ្សេងៗទៀត។ បន្ថែមពីនេះ នៅក្នុងរយៈពេល ៥សប្តាហ៍នៃការផ្លាស់ប្តូរការសិក្សារយៈពេល ៥សប្តាហ៍នេះ សិក្ខាកាមនឹងទទួលបានបទពិសោធន៍ ដូចជាការធ្វើសកម្មភាពនៅតាមសហគមន៍ ការចុះកម្មសិក្សា ចូលរួមសិក្ខាសាលា និងការផ្លាស់ប្តូរគំនិត និងបង្កើតទំនាក់ទំនងជាមួយយុវជនដទៃទៀត។

ប្រភព៖ U.S Embassy Phnom Penh, Cambodia 

បើតាមប្រភពដដែល បេក្ខជនដែលអាចដាក់ពាក្យបានរួមមាន យុវជនដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ ហើយបេក្ខជនដែលមានអាយុលើសពី ២៥ ក៏ត្រូវបានពិចារណាដែរបើបេក្ខជនទាំងនោះមានលក្ខណៈស្របនឹងលក្ខខណ្ឌដទៃទៀត។ លើសពីនេះ បេក្ខជនអាចជានិស្សិតបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ហើយត្រូវចេះភាសាអង់គ្លេស។ ការប្តេជ្ញាចិត្តក្នុងការវិលត្រឡប់ទៅប្រទេសកំណើតរបស់វិញ អនុវត្តជំនាញភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាល ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍របស់ពួកគេ សហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។

ប្រភព៖ U.S Embassy Phnom Penh, Cambodia 

គួរបញ្ជាក់ថា បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យ តាមរយៈ Link ឱ្យបានត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨យប់ ជាកំហិត៕

Khcct banner

អត្ថបទទាក់ទង