Swift cc time

ក្រសួងអប់រំ ប្រកាស«មិនទទួលស្គាល់»ចំពោះសញ្ញាបត្របណ្ឌិតក្រៅប្រទេសដែលមិនមានការត្រួតពិនិត្យពីក្រសួង

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសបដិសេធលិខិតបញ្ជាក់សញ្ញាបត្រក្លែងក្លាយដែលមានលក្ខណៈដូចលិខិតរបស់ក្រសួងអប់រំ។ ការបដិសេធនេះបានធ្វើឡើងក្រោយពីក្រសួងអបរំបានរកឃើញការក្លែងបន្លំសញ្ញាបត្រក្រៅប្រទេសក្លែងក្លាយ ដែលត្រូវបានយកទៅប្រើប្រាស់ជាមួយសំណើរផ្សេងដូចជា សំណើរសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានឱ្យដឹងថា រាល់សញ្ញាបត្របណ្ឌិតក្រៅប្រទេស ត្រូវតែឆ្លងកាត់ពិនិត្យ និងវាយតម្លៃពីក្រសួងអប់រំមុននឹងយកទៅប្រើប្រាស់ជាផ្លូវការ ហើយគ្រឹះស្ថានឧត្តមសិក្សា ត្រូវធានាថា បុគ្គលិកបង្រៀនរបស់ខ្លួនមិនប្រើប្រាស់សញ្ញាក្លែងក្លាយ។ ក្រសួងអប់រំ បានគូសបញ្ជាក់បន្ថែមថា ទោះបីជាសញ្ញាបត្របណ្ឌិតដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលអនឡាញក៏ដោយ ក៏ត្រូវយកមកបញ្ជាក់ពីភាពត្រឹមត្រូវនៃសញ្ញាបត្រ និងស្ថានភាពស្របច្បាប់របស់ស្ថាប័នប្រទេសដើមដោយក្រសួងអប់រំដូចគ្នា។

ក្រសួងអប់រំ បានបន្តថា ក្រសួងមិនទទួលស្គាល់ចំពោះលិខិតបញ្ជាក់សញ្ញាបត្រដែលមានទម្រង់ ខ្លឹមសារ ហត្ថលេខា ត្រា ឬព័ត៌មានក្លែងក្លាយ ព្រោះមិនមែនជាឯកសារដែលចេញដោយក្រសួងអប់រំឡើយ។ ក្រសួងអប់រំក៏បានក្រើនរំលឹកថា ចំពោះបុគ្គល ឬបុគ្គលិកបង្រៀនណាមួយដែលក្លែងបន្លំ និងកែប្រែសញ្ញាបត្របណ្ឌិត ឬលិខិតសញ្ញាបត្រក្លែងក្លាយ នឹងត្រូវទទួលទោសតាមច្បាប់។ ជាមួយគ្នានេះ ក្រសួងអប់រំ នឹងចាត់វិធានការចំពោះបុគ្គលពាក់ព័ន្ធនៅក្នុងដំណើរការក្លែងបន្លំ ឬប្រើប្រាស់ឯកសារក្លែងក្លាយដូចគ្នា។

ការបដិសេធនេះត្រូវបានធ្វើឡើងក្រោយពីក្រសួងអបរំបានរកឃើញការក្លែងបន្លំសញ្ញាបត្រក្រៅប្រទេសក្លែងក្លាយ ដែលត្រូវបានយកទៅប្រើប្រាស់ជាមួយសំណើរផ្សេងដូចជា សំណើរសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេង។

គួររម្លឹកថា សេចក្តីប្រកាសរបស់ក្រសួងអប់រំកាលពីដើមឆ្នាំ២០២៦ បានបញ្ជាក់ថាផងដែរថា ចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងបានបញ្ជាក់សញ្ញាបត្រក្រៅប្រទេសចំនួន ៨៨៤២សន្លឹក ។ មាន២០ករណីដែលក្រសួងមិនអាចបញ្ជាក់ឱ្យបាន ព្រោះគ្មានអាសយដ្ឋានច្បាស់លាស់ និងជាអង្គភាពសាសនាដែលមិនត្រូវបានទទួលស្គាល់ ឯកសារគាំទ្រគ្មានគល់បញ្ជី និងមិនមាននិក្ខេបបទបញ្ចប់ការសិក្សា៕

Khcct banner

អត្ថបទទាក់ទង