ភ្នំពេញ៖ Thamovon Ambassador Program ២០២៦ កំពុងតែជ្រើសរើសយុវជនដែលមានចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្ត ដើម្បីចូលរួមក្នុងដំណើររយៈពេល ៨ សប្តាហ៍ ផ្តោតលើការអភិវឌ្ឍខ្លួន ការពង្រឹងជំនាញ ការងារជាក្រុម ការចូលរួមរបស់យុវជន និងការធ្វើសកម្មភាព។
ក្នុងនាមជា Thamovon Ambassador យុវជននឹងមានឱកាសរួមមាន៖ អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការទំនាក់ទំនង និងការងារជាក្រុម ពង្រឹងជំនាញការគិតវិភាគ ការស្រាវជ្រាវ ឌីជីថល និង អក្ខរកម្មទិន្នន័យ ស្វែងយល់អំពីបញ្ហាដែលប៉ះពាល់ដល់យុវជន និងសហគមន៍។
ទន្ធឹមនឹងនេះ យុវជននឹងបានធ្វើការជាក្រុមដើម្បីបង្កើតគំនិតផ្តួចផ្តើមរបស់យុវជន ចែករំលែកគំនិត និងទស្សនៈតាមរយៈ Thamovon 2.0 Youth Dialogue ព្រមទាំងបានស្គាល់ និងបង្កើតទំនាក់ទំនងជាមួយយុវជនដែលមានគោលដៅ និងចំណាប់អារម្មណ៍ស្រដៀងគ្នា។ ក្នុងអំឡុងពេលកម្មវិធី យុវជនមិនត្រឹមតែរៀនប៉ុណ្ណោះទេ ប៉ុន្តែនឹងមានឱកាស អនុវត្ត ចែករំលែក សហការ និងប្រែក្លាយគំនិតទៅជាសកម្មភាព។
កម្មវិធីនេះ ត្រូវការយុវជនដែលមានចំណង់ចំណូលចិត្តក្នុងការរៀន និងអភិវឌ្ឍខ្លួន ចាប់អារម្មណ៍លើបញ្ហាយុវជន និងសហគមន៍ មានឆន្ទៈធ្វើការជាក្រុម និងសហការជាមួយអ្នកដទៃ បើកចិត្តទទួលយកគំនិត និងទស្សនៈផ្សេងៗ និងមានការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរយៈពេល ៨ សប្តាហ៍។
យុវជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ https://forms.gle/VVHGD7dgmCRDMedp9 ដាក់ពាក្យត្រឹមថ្ងៃទី២៤ កញ្ញា ២០២៦៕