Swift cc time

ស្ថានទូតអាម៉េរិក រៀបចំ«ពិព័រណ៍ការសិក្សា» EducationUSA Fair នៅភ្នំពេញ និងសៀមរាប ប្រមូលផ្តុំសាកលវិទ្យាល័យអាម៉េរិកចូលរួមជាច្រើន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី១៦ កញ្ញា បានប្រកាសពីការរៀបចំពិព័រណ៍ការសិក្សា EducationUSA Fair ដោយមានប្រមូលផ្តុំសាកលវិទ្យាល័យនៅអាម៉េរិកជាច្រើន ដើម្បីផ្តល់ឱកាសដល់យុវជនសិក្សាស្វែងយល់ពីសាកលវិទ្យាល័យ ព័ត៌មានពីអាហារូបករណ៍ និងព័ត៌មានជាផ្សេងៗទៀត។ កម្មវិធីនេះ នឹងរៀបចំឡើងនៅថ្ងៃទី៣០ កញ្ញា សម្រាប់រាជធានីភ្នំពេញ និងថ្ងៃទី២៨ កញ្ញា នៅខេត្តសៀមរាប។

ពិព័រណ៍ការសិក្សា EducationUSA Fair នឹងមានសកម្មភាពជាច្រើនរួមមាន៖ ការណែនាំពីជីវិតជានិស្សិតសាកលវិទ្យាល័យ​នៅអាម៉េរិក ការផ្តល់ព័ត៌មានអំពីទិដ្ឋាការទៅសិក្សានៅអាម៉េរិក ការស្វែងរកសាកលវិទ្យាដែលសមស្រប ឱកាសអាហារូបករណ៍សិក្សានៅអាម៉េរិក និងកម្មវីធីសប្បាយរីករាយជាច្រើនទៀត។

សម្រាប់រាជធានីភ្នំពេញ នឹងមានសាកលវិទ្យាល័យជាច្រើនរួមមាន៖ San Jose State University, East Los Angeles College, Foothill and De Anza Colleges, California Baptist University, University of Bridgeport, Highline College, College of Central Florida, Moraine Valley Community College, Tacoma Community College, Bellevue College, Edmonds College, University of Arizona និង Green River Community College។

ចំណែកនៅខេត្តសៀមរាប នឹងមានសាកលវិទ្យាចូលរួមដូចជា៖ San Jose State University, East Los Angeles, University of Bridgeport, Highline College, College of Central Florida, Moraine Valley Community College, Bellevue College, Edmonds College, University of Arizona និង Green River Community College។

យុវជនដែលមានចំណាប់អារម្មណ៍ អាចចូលរួមនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ កញ្ញា ២០២៦ វេលាម៉ោង ២-៦ ល្ងាច នៅ Regency Ballroom, Hyatt Regency Phnom Penh និងខេត្តសៀមរាប នៅថ្ងៃទី២៨ កញ្ញា ២០២៦ វេលាម៉ោង ៨:៣០-១១:៣០ យុវជនអាចចុះឈ្មោះតាមរយៈ https://forms.gle/wmtToJqQ99oMKakUA  ៕

Khcct banner

អត្ថបទទាក់ទង