Swift cc time

និស្សិតកម្ពុជា ១៣រូប នឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យប្រទេសបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ MoEYS Cambodia

ភ្នំពេញ៖ និស្សិតកម្ពុជា ១៣រូប នឹងទៅបន្តការសិក្សានៅសាកលវិទ្យាល័យប្រទេសបារាំង ក្រោមអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence), សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre។ ក្នុងនោះ មាននិស្សិតបន្តការសិក្សាបណ្ឌិត ១០រួប មាននារីពីររូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣រូប និងនិងថ្នាក់បណ្ឌិតចំនួន ១០រូប មាននារីពីរនាក់ដូចគ្នា។ និស្សិតជ័យលាភីអាហារូបករណ៍ទាំង ១៣រូប នឹងបន្តការសិក្សា លើមុខជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មគីមីឧស្សាហកម្ម, វិស្វកម្មស៊ីវិល និងគ្រឿងផ្តុំ, វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ, បច្ចេកវិទ្យាឱសថ និងសុខាភិបាល។

ប្រភព៖ MoEYS Cambodia

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ និស្សិតទាំង ១៣រូប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាល ជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់និស្សិតទាំងអស់ ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឱ្យបានរឹងមាំ ព្រមទាំងដើរតួជាតំណាងមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សា និងនាំយកចំណេះដឹង ជំនាញ ត្រឡប់មកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិវិញ។

ប្រភព៖ MoEYS Cambodia

គួរបញ្ជាក់ថា ការបញ្ជូនសិស្សទៅបន្តការសិក្សានៅប្រទេសបារាំង គឺវឌ្ឍនភាពថ្មីៗនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រវាងកម្ពុជា និងបណ្ដាប្រទេសនានាក្នុងសហភាពអឺរ៉ុប ជាពិសេសកម្រិតឧត្តមសិក្សា៕

Khcct banner

អត្ថបទទាក់ទង