ថៃ៖ នាយកដ្ឋានធនធានរ៉ែថៃបានចេញការព្រមានពីហានិភ័យនៃគ្រោះបាក់ដី និងទឹកជំនន់ឆាប់រហ័សអាចនឹងកើតមានភ្លាមៗនៅក្នុងខេត្តចំនួន ១៧ របស់ប្រទេសថៃបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់នៅតាមតំបន់ដែលងាយរងគ្រោះ។ខេត្តដែលស្ថិតក្នុងតំបន់ប្រឈមហានិភ័យទាំង ១៧ រួមមាន៖ Chanthaburi, Kanchanaburi, Krabi, Loei, Mae Hong Son, Nakhon Sawan, Phetchaburi, Phetchabun, Phitsanulok, Prachuap Khiri Khan, Ranong, Sukhothai, Suphan Buri, Tak, Trat, Uthai Thani, and Uttaradit។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត អាជ្ញាធរថៃ អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រឈម តាមដានស្ថានភាពអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ព្រមទាំងបរិមាណទឹកភ្លៀងសរុបដែលកើនឡើង ជាពិសេសអ្នករស់នៅជិតជើងភ្នំ ផ្លូវទឹក និងតំបន់ទំនាប។ បន្ថែមពីនេះ មន្ត្រីអាជ្ញាធរថៃ និងក្រុមអ្នកស្ម័គ្រចិត្តឆ្លើយតបគ្រោះមហន្តរាយក្នុងមូលដ្ឋាន ត្រូវបានណែនាំឱ្យត្រៀមលក្ខណៈជាស្រេច ដើម្បីឆ្លើយតបនឹងអាសន្នដែលអាចកើតមានឡើង៕