Swift cc time

យុវជន៦ក្រុម នឹងចូលរួមការប្រកួត «វគ្គផ្តាច់ព្រ័ត្រ» នៃកម្មវិធី GenZ LAB ឆ្នាំ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីបើកការប្រកួត «វគ្គផ្តាច់ព្រ័ត្រ» នៃកម្មវិធី GenZ LAB ឆ្នាំ២០២៦។ វគ្គផ្តាច់ព្រ័ត្រនេះ នឹងមានក្រុមយុវជនចំនួន៦ ចូលរួមបញ្ចេញសមត្ថភាព បង្ហាញពីគម្រោងដែលពោរពេញដោយភាពច្នៃប្រឌិតថ្មីៗ ដើម្បីដណ្តើមពានរង្វាន់។

យុវជនដែលមានឱកាសឈានចូលដល់វគ្គផ្តាច់ព្រ័ត្ររួមមាន៖ ក្រុមទី១ មានឈ្មោះគម្រោង «កម្មវិធីជជែកដេញដោលថ្នាក់ជាតិវោហាសាស្ត្រយុវជនកម្រិតសាកលវិទ្យាល័យ», ក្រុមទី២ មានឈ្មោះគម្រោង «ពីទំព័រទៅសង្គម វេទិកាយុវជនអាន និងការចែករំលែក», ក្រុមទី៣ មានឈ្មោះគម្រោង «កម្មវិធីបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ-AI4EDU », ក្រុមទី៤ មានឈ្មោះគម្រោង «ពន្លកនៃអនាគត», ក្រុមទី៥ មានឈ្មោះគម្រោង «កម្មវិធី BEYOND THE FEED» និងក្រុមទី៦ មានឈ្មោះគម្រោង «DIGISTIC»។

គួរបញ្ជាក់ថា កម្មវិធី GenZ Lab ២០២៦ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនបង្កើតបណ្តាញទំនាក់ទំនង ស្វែងយល់ពីគោលនយោបាយរដ្ឋាភិបាល និងអភិវឌ្ឍគម្រោងដឹកនាំដោយយុវជនផ្ទាល់ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គមកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង