Swift cc time

អំណាចនៃភាព«កតញ្ញូ»នាំយុវជននិទ្ទេស A វ៉ាន សែនវ៉ា បានឱកាសជួបសម្តេច ហ៊ុន សែន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជន វ៉ាន សែនវ៉ា អតីតសិស្សធ្លាក់បាក់ឌុបកាលពីឆ្នាំ២០២៥ ដែលទទួលបាននិទ្ទេសA ក្នុងឆ្នាំ២០២៦ នាថ្ងៃទី១៥ កញ្ញានេះ បានមានឱកាសជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ភាពកតញ្ញូ ដឹងគុណ បណ្តាលឱ្យយុវជនរូបនេះ មានឱកាសទទួលបានការរៀបចំតម្រង់ទិសពីសម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹងការសិក្សានៅមហាវិទ្យាល័យ។

នាព្រឹកថ្ងៃទី១៥ កញ្ញានេះ សម្តេច ហ៊ុន សែន បានអនុញ្ញាតឱ្យយុវជន វ៉ាន សែនវ៉ា ចូលជួបជាមួយឪពុកម្តាយនិងបងស្រីទាំង៣នាក់។ ក្នុងខ្លឹមសាររបស់សម្តេច បានលើកឡើងថា ‌‌‌«ក្រៅពីការរៀបចំតម្រង់ទឹសឲ្យចៅ វ៉ាន សែនវ៉ា សិក្សានៅមហាវិទ្យាល័យ ក៏នៅមានបងស្រីរបស់ចៅម្នាក់ទៀត ត្រូវចូលមហាវិទ្យាល័យដែរ ដោយបានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥តែមិនមានលទ្ធភាពរៀនបន្ត»។

គួរបញ្ជាក់ថា យុវជន វ៉ាន សែនវ៉ា ជាអតីតសិស្សធ្លាក់បាក់ឌុបកាលពីឆ្នាំ២០២៥ ហើយទទួលបាននិទ្ទេសAនៅឆ្នាំនេះ។ កត្តាដែលជំរុញខ្លាំងបំផុតក្រោយបាត់បង់លោកយាយជាទីស្រលាញ់ ឱ្យមកប្រឹងប្រែងឡើងវិញ គឺ ការឈឺចាប់ដោយសារតែការឈ្លានពានថៃ និងទឹកចិត្តគោរពចំពោះការលះបង់របស់កងទ័ពកម្ពុជា អំឡុងពេលមានជម្លោះព្រំដែន៕


Khcct banner

អត្ថបទទាក់ទង