Yearendyearend1140x150
Img 0571

អ្នកចាក់វ៉ាក់សាំងការពារកូវីដ-១៩នៃក្រុមហ៊ុន Pfizerស្លាប់បាត់បង់ជីវិត២៣នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ នៅថ្ងៃទី១៤ ខែមករា តាមម៉ោងក្នុងតំបន់ ប្រទេសន័រវែសស្រាប់តែត្រូវទម្លាយព័ត៌មានថា មនុស្សចាស់ ២៣នាក់ បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ក្រុមហ៊ុន Pfizer។ ក្នុងនោះមានមនុស្ស១៣នាក់ បានស្លាប់ដោយសារមានប្រតិកម្មចំពោះវ៉ាក់សាំងនេះ។បច្ចប្បន្ននេះ នៅប្រទេសន័រវែលមានមនុស្សតែ២ម៉ឺន៥ពាន់នាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ប៉ុន្តែក៏មានមនុស្ស២៣នាក់ស្លាប់បាត់បង់ជីវិត។

នៅថ្ងៃដដែលនោះ ប្រទេសអាល្លឺម៉ង់ក៏មានដំណឹងផ្សាយថា បន្ទាប់ពីចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មានមនុស្ស១០នាក់ស្លាប់បាត់បង់ជីវិត ។ ក្រៅពីនេះ នៅប្រទេសបារាំងក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានចាក់វ៉ាក់សាំងផងដែរ ។

ប៉ុន្តែទាក់ទិននឹងហេតុការណ៍ទាំងនេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសន័រវែល និងអាល្លឺម៉ង់ជាដើមគ្រាន់តែផ្តោតសំខាន់ទៅលើការដែលអ្នកស្លាប់បាត់បង់ជីវិតសុទ្ធតែជាមនុស្សចាស់ដែលមានជំងឺរ៉ាំរ៉ៃ ហើយវិធានការឆ្លើយតបគ្រាន់តែបានកែសម្រួលការណែនាំ ចំពោះការចាក់វ៉ាក់សាំងទៅលើមនុស្សចាស់ៗតែប៉ុណ្ណោះ។ ប្រការដែលគួរឱ្យភ្ញាក់ផ្អើល គឺប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់លោកខាងលិចរក្សាភាពស្ងៀមស្ងាត់ចំពោះរឿងទាំងនេះ។

អ្នកជំនាញដែលមិនព្រមបញ្ចេញឈ្មោះបានអះអាងថា ទាក់ទិងនឹងរឿងដែលបន្ទាប់ពីចាក់វ៉ាក់សាំង មានប្រតិកម្មអាក្រក់រហូតដល់មានករណីស្លាប់កាន់តែច្រើនឡើងៗ លោកខាងលិចបានប្រកាសថា រឿងនេះគ្មានទំនាក់ទំនងឬមួយក៏មិនដឹងច្បាស់ថាមានទំនាក់ទំនងជាមួយវ៉ាក់សាំងឬអត់។ម្យ៉ាងវិញទៀតក៏បានគូសបញ្ជាក់ថា អ្នកស្លាប់សុទ្ធតែជាមនុស្សចាស់ដែលមានជំងឺរ៉ាំរ៉ៃគ្រប់បែបយ៉ាង ។ អ្នកជំនាញរូបនេះចោទជាមន្ទិលសង្ស័យថា ហេតុអ្វីបានជាមុននឹងអនុញ្ញាតឱ្យវ៉ាក់សាំងដាក់លក់ក្នុងទីផ្សារ ពួកគេមិនដែលគូសបញ្ជាក់ពីរឿងនេះ ? ហេតុអ្វីបានជាប្រទេសលោកខាងលិចបែរជាចាក់វ៉ាក់សាំងទៅលើមនុស្សចាស់ជាអាទិភាព ?

នៅថ្ងៃ១៥ខែមករា កាសែត Izvestia របស់ប្រទេសរុស្ស៊ីបានផ្សាយដំណឹងថា បណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិក ដូចជា Twitterជាដើម បានដាក់កំហិតទៅលើការផ្សព្វផ្សាយព័ត៌មានវិជ្ជមានស្តីពីវ៉ាក់សាំង“Sputnik V” របស់រុស្ស៊ី ជាប់រហូតមក។ តាមពិតទៅ កលល្បិចរបស់អាមេរិកទាំងនេះ គឺដើម្បីឱ្យក្រុមហ៊ុនរបស់អាមេរិកទទួលបានផលកម្រៃដ៏ច្រើនសម្បើមក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម៕ អត្ថបទ ៖វិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង