Swift cc time

មន្ត្រីជាន់ខ្ពស់អាម៉េរិក បង្ហាញក្តីបារម្ភក្រោយពលរដ្ឋថៃកាន់តែច្រើន រើសអើង-ស្អប់ជនជាតិជ្វីហ្វ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
Kun Sombor
/

បាងកក៖ មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ «ការកើនឡើងនូវសុន្ទរកថានិងសកម្មភាពរើសអើងជាតិសាសន៍ជ្វីហ្វ (Antisemitism)» នៅក្នុងប្រទេសថៃ បន្ទាប់ពីមានបាតុកម្មជាបន្តបន្ទាប់នៅរាជធានីបាងកក និងកោះភូកេត (Phuket) ដែលកំណត់គោលដៅលើអ្នកទេសចរ និងសហគមន៍ជ្វីហ្វ។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត លោក រ៉ាប៊ី យេហ៊ូដា កាបឡូន (Rabbi Yehuda Kaploun) ប្រតិភូពិសេសអាម៉េរិកទទួលបន្ទុកតាមដាន និងប្រយុទ្ធប្រឆាំងការស្អប់ខ្ពើមជាតិសាសន៍ជ្វីហ្វ បានគូសបញ្ជាក់ថា ក្រសួងការបរទេសអាម៉េរិកកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ ដើម្បីធានាសុវត្ថិភាពជូនសហគមន៍ជ្វីហ្វ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសាសនា Rosh Hashanah នាពេលខាងមុខ។

ការសម្តែងក្តីព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងអ្នកទេសចរជាតិអ៊ីស្រាអែល និងសកម្មភាពសាសនាជ្វីហ្វ ដោយក្នុងនោះ កម្មវិធីជួបជុំប្រារព្ធពិធីបុណ្យនៅឯមជ្ឈមណ្ឌល Chabad House លើកោះភូកេត ត្រូវបានលុបចោលជាបន្ទាន់ដោយសារបារម្ភពីបញ្ហាសន្តិសុខ។

លោក Kaploun បានសរសេរសារលើបណ្តាញសង្គមថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនូវសុន្ទរកថារើសអើងជាតិសាសន៍ជ្វីហ្វនៅប្រទេសថៃ។ ក្រសួងការបរទេសអាម៉េរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ ដើម្បីធានាថាសហគមន៍ជ្វីហ្វទទួលបានការការពារយ៉ាងពេញលេញក្នុងអំឡុងរដូវកាលបុណ្យសាសនានេះ»៕

Khcct banner

អត្ថបទទាក់ទង