តូក្យូ៖ បណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គមក្នុងប្រទេសជប៉ុន បានរាយការណ៍ពីមរណភាពរបស់តារាសម្តែងភាពយន្តសម្រាប់មនុស្សពេញវ័យ (AV) ជប៉ុនដ៏ល្បីឈ្មោះ នាង Hana Kuraki ក្នុងវ័យ ២៥ឆ្នាំ ដោយសពរបស់នាងត្រូវបានគេរកឃើញនៅក្នុងខុនដូអតីតមិត្តប្រុស ដែលជា អ្នកគ្រប់គ្រង ធ្វើការនៅក្លឹបកម្សាន្តមួយក្នុងក្រុងតូក្យូ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Chosun Daily មូលហេតុពិតប្រាកដនៃការស្លាប់មិនទាន់ត្រូវបានប្រកាសជាផ្លូវការពីសំណាក់អាជ្ញាធរប៉ូលិស ឬក្រុមហ៊ុនគ្រប់គ្រង (T-Powers) នៅឡើយទេ។ ប៉ុន្តែលិខិតបណ្តាំចុងក្រោយ ដែលគេជឿថាជារបស់នាង បានលេចធ្លាយលើបណ្តាញសង្គម X (Twitter) ដោយបានទម្លាយពីប្រវត្តិរងការគំរាមកំហែង អំពើហិង្សាក្នុងគ្រួសារ និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយអតីតមិត្តប្រុសរូបនោះ។
គួរបញ្ជាក់ថា Hana Kuraki កើតនៅឆ្នាំ២០០១ និងបានប្រឡូកក្នុងវិស័យសម្តែងនៅឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន មុនពេលជួបហេតុការណ៍ដ៏សោកសៅនេះ៕