Swift cc time

ថៃ ប្រកាសដំឡើងពន្ធពិសេសលើការនាំចូលរថយន្តអគ្គិសនី (EV)

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ គណៈកម្មាធិការរថយន្តអគ្គិសនីរបស់ប្រទេសថៃបានយល់ព្រមដំឡើងពន្ធពិសេស (excise tax) លើការនាំចូលរថយន្តអគ្គិសនី ដើម្បីជំរុញការវិនិយោគលើការផលិតរថយន្តក្នុងស្រុក។ លោក Pornchai Thiraveja (អគ្គនាយកនៃនាយកដ្ឋានពន្ធអាករថៃ) បានបញ្ជាក់ថារថយន្តដែលនាំចូលទាំងស្រុង (CBU) នឹងត្រូវជាប់អត្រាពន្ធខ្ពស់បំផុត ដែលលើសពីអត្រាពន្ធពិសេស ១០% បច្ចុប្បន្ន ហើយអត្រាពន្ធទាបជាងនេះនឹងត្រូវអនុវត្តចំពោះរថយន្តដែលនាំចូលសម្រាប់គោលបំណងសាកល្បង និងរថយន្តដែលនាំចូលសម្រាប់ការដំឡើង ឬផលិតនៅក្នុងស្រុកតែប៉ុណ្ណោះដោយពន្ធពិសេសនេះនឹងផ្តោតទៅលើរថយន្តអគ្គិសនី ។

បើតាម លោក Pornchai Thiraveja រថយន្តដែលផលិតនៅក្នុងប្រទេសថៃដោយប្រើប្រាស់គ្រឿងបន្លាស់ ឬវត្ថុធាតុដើមក្នុងស្រុក នឹងត្រូវជាប់អត្រាពន្ធទាបបំផុត នឹងមានរយៈពេលអនុគ្រោះមួយដើម្បីផ្តល់ពេលវេលាដល់ក្រុមហ៊ុនផលិតរថយន្តក្នុងការសម្របខ្លួនទៅនឹងប្រព័ន្ធពន្ធថ្មី ប៉ុន្តែរយៈពេលនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ចំណែកលោក Lavaron Sangsnit អគ្គលេខាធិការនៃក្រសួងហិរញ្ញវត្ថុថៃ អះអាងដែលថាអត្រាពន្ធនឹងត្រូវសម្រេចនៅចុងខែនេះ។ លោកបន្តថារថយន្តអគ្គិសនី និងរថយន្តប្រភេទ Hybrid មានចំនួន ៥៥% នៃចំនួសរុបរថយន្តថ្មីទាំងអស់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៦ ដោយនេះគឺជាលើកដំបូងហើយដែលចំនួននៃការចុះបញ្ជីរថយន្តអគ្គិសនី រថយន្ត Hybrid និងរថយន្ត Plug-in Hybrid សរុបគ្នា មានចំនួនច្រើនជាងរថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុង (internal combustion engine)៕

Khcct banner

អត្ថបទទាក់ទង