Swift cc time

អ.ម.ត. ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង​ និងបរិញ្ញាបត្រនៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ១០ នៅតាមបណ្តាខេត្ត

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អាហារូបករណ៍ អ.ម.ត សរុប ៣១៥ កន្លែង នឹងផ្តល់សម្រាប់សិស្ស សិក្សាបរិញ្ញាបត្ររង និងបរិញ្ញាបត្រ  ច្រើនជំនាញសិក្សាសម្រាប់ឆ្នាំ ២០២៦-២០២៧ តាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ១០ នៅតាមបណ្តាខេត្ត ដោយមិនឆ្លងកាត់ការប្រឡង។

យោងតាមគេហទំព័រ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត អាហារូបករណ៍ ៣១៥កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សាទាំង ១០ នោះរួមមាន វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ២០កន្លែង, វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ២០កន្លែង, ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង, វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា សាខាខេត្តក្រចេះ ១៥កន្លែង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ៩០កន្លែង, វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា​ សាខាខេត្តតាកែវ ៥កន្លែង, វិទ្យាស្ថានក្រុងអង្គរ សាខាខេត្តព្រៃវែង ៥កន្លែង, វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកោះកុង ៥០កន្លែង, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ឆ្នាំង ១០កន្លែង, និង វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា ៥កន្លែង។

បើតាមប្រភពដដែល សម្រាប់ជំនាញ ព័ត៌មានទាក់ទងនឹងគ្រឹះស្ថានសិក្សា លក្ខខណ្ឌដាក់អាហារូបករណ៍ នីតិវិធីក្នុងការដាក់ពាក្យ និងកាលបរិច្ឆេទបិទទទួលពាក្យ បេក្ខជនត្រូវអានសេចក្តីជូនដំណឹងនៃសាកលវិទ្យាល័យនីមួយៗ ដែលខ្លួនមានបំណងចង់ដាក់ពាក្យ ដែលបានផ្សាយតាមរយៈ គេហទំព័រ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត

Khcct banner

អត្ថបទទាក់ទង