រុស្ស៊ី៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី ១៥ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានសម្រេចបើកនីតិវិធីក្នុងស្រុកសម្រាប់ការដកខ្លួនចេញពីសន្ធិសញ្ញាចំហផ្ទៃមេឃ។ សន្ធិសញ្ញាចំហផ្ទៃមេឃនេះ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩២ និងចូលជាធរមានក្នុងឆ្នាំ ២០០២ ដោយបណ្តាប្រទេសនៃសន្ធិសញ្ញា អាចធ្វើការស៊ើបការណ៍តាមអាកាស ដោយគ្មានអាវុធនៅលើទឹកដីរបស់គ្នាទៅវិញទៅមកតាមតម្រូវការ។
បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថា អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ីលោក ហ្សាក់ហារូវ៉ា (Zakharova) បាននិយាយនៅថ្ងៃទី ១៥ ថានៅពេលសហរដ្ឋអាមេរិកបោះបង់ចោលបទប្បញ្ញត្តិពាក់ព័ន្ធនៃសន្ធិសញ្ញាបើកចំហផ្ទៃមេឃ និងបានប្រកាសដកខ្លួនចេញពី«សន្ធិសញ្ញាបើកចំហផ្ទៃមេឃ» តែទោះជាយ៉ាងណា រុស្ស៊ីនៅតែព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាសន្ធិសញ្ញានេះ។
យោងតាមសេចក្តីថ្លែងការណ៍ ចេញដោយក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃដដែលនោះ លោកហ្សាក់ហារូវ៉ា (Zakharova) បានបញ្ជាក់ថា នៅពេលសហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ រុស្ស៊ីបានស្នើសុំឱ្យប្រទេសហត្ថលេខីផ្សេងទៀតចូលក្នុងសន្ធិសញ្ញាមិនឱ្យផ្ទេរទិន្នន័យនៃការស៊ើបការណ៍តាមអាកាសរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានទទួលយកគោលនយោបាយរបស់ប្រទេសរុស្ស៊ី ដើម្បីសង្កេតមើលការហោះហើរនៅលើទឹកដីរបស់ខ្លួននិងការដំឡើងយោធាក្នុងតំបន់របស់សហរដ្ឋអាមេរិក។
លោក ហ្សាក់ហារូវ៉ា (Zakharova) ថ្លែងទៀតថា បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញ ទោះជាបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបង្ហាញឆន្ទៈក្នុងការបន្តអនុវត្តសន្ធិសញ្ញានេះក៏ដោយ ក៏វាមានសារៈសំខាន់សម្រាប់ប្រទេសទាំងនេះ ក្នុងការដើរតាមនយោបាយរបស់សហរដ្ឋអាមេរិក។ ដូច្នេះបណ្តាប្រទេសទាំងនេះ បានព្រងើយកន្តើយនឹងសំណើររបស់រុស្ស៊ី មិនឲ្យផ្ទេរទិន្នន័យស្តីពីការសង្កេតមើលជើងហោះហើររបស់រុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក។ ដោយមើលឃើញពីបញ្ហានេះ ប្រទេសរុស្ស៊ីបានធ្វើការសម្រេចចិត្តបើកនីតិវិធីក្នុងស្រុកសម្រាប់ការដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃនេះ។
សូមបញ្ជាក់ថា សន្ធិសញ្ញានេះ គឺជាវិធានការណ៍កសាងទំនុកចិត្តដ៏សំខាន់មួយបន្ទាប់ពីបញ្ចប់នៃសង្គ្រាមត្រជាក់ជួយបង្កើនតម្លាភាពនិងកាត់បន្ថយហានិភ័យនៃជម្លោះ។ សហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសណាតូភាគច្រើនបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ នៅខែឧសភាឆ្នាំ ២០២០ ប្រធានាធិបតីអាមេរិក Trump បានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទរំលោភលើ“សន្ធិសញ្ញាបើកចំហផ្ទៃមេឃ” ហើយក្រសួងការបរទេសសហរដ្ឋអាមេរិកបានជូនដំណឹងទៅភាគីផ្សេងទៀតភ្លាមៗ អំពីសន្ធិសញ្ញានៃសេចក្តីសំរេចក្នុងការដកខ្លួនចេញពីសន្ធិសញ្ញានៅខែវិច្ឆិកា។ ភាគីរុស្ស៊ីបានបញ្ជាក់ថាការចោទប្រកាន់របស់អាមេរិក គឺគ្មានមូលដ្ឋានឡើយ៕