Swift cc time

ស្ថានទូតឥណ្ឌូនេស៊ី នឹងរៀបចំពិព័រណ៍ «សួស្តីឥណ្ឌូនេស៊ី 2026» នៅកោះពេជ្រ ថ្ងៃទី១៩-២០ ខែកញ្ញា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្ម និងវប្បធម៌ដ៏ធំប្រចាំឆ្នាំ «Sousdey Indonesia 2026» ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៩ និងទី២០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ០៨:០០ យប់ នៅសាល L នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅភ្នំពេញ ដោយបើកឱ្យសាធារណជនចូលរួមទស្សនាដោយសេរី។

ពិព័រណ៍ប្រចាំឆ្នាំនេះនឹងនាំមកនូវស្តង់តាំងបង្ហាញទំនិញជាង ៣១ ស្តង់ ដែលរួមបញ្ចូលទាំងមុខទំនិញប្រើប្រាស់ ម្ហូបអាហារបែបប្រពៃណី ឱសថ ម៉ូដសម្លៀកបំពាក់ និងផលិតផលច្នៃប្រឌិតប្លែកៗជាច្រើន។ ទន្ទឹមនឹងការដាក់តាំងបង្ហាញផលិតផល វេទិកានេះក៏ជាឱកាសដ៏វិសេសវិសាលសម្រាប់សាធារណជនក្នុងការស្វែងយល់អំពីគោលដៅទេសចរណ៍ល្បីៗ ព្រមទាំងព័ត៌មានអាហារូបករណ៍ និងឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

កម្មវិធីនេះក៏មានការរៀបចំសកម្មភាពកម្សាន្ត និងការផ្លាស់ប្តូរវប្បធម៌យ៉ាងសម្បូរបែប ក្នុងនោះរួមមាន ការប្រកួតច្រៀងចម្រៀងខារ៉ាអូខេជាភាសាឥណ្ឌូនេស៊ី ការប្រកួតប្រជែងរចនាម៉ូដសម្លៀកបំពាក់ក្រណាត់បាទីក (Batik) សិក្ខាសាលាជំនាញឌីជីថល ព្រមទាំងកម្មវិធីរាត្រីវប្បធម៌ និងការប្រគំតន្ត្រីផ្ទាល់ដោយមានការចូលរួមសម្តែងពីសំណាក់សិល្បករ-សិល្បការិនីល្បីៗជាច្រើនរូប។ សាធារណជនដែលមានបំណងស្វែងយល់បន្ថែមអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ីបាន៕

Khcct banner

អត្ថបទទាក់ទង