Swift cc time

Goldman Sachs ៖ តម្លៃប្រេងអាចនឹងឡើងដល់ ១២០ដុល្លារ/បារ៉ែល (១៥៩លីត្រ)

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ Goldman Sachs (The Goldman Sachs Group, Inc.) ដែលជាធនាគារវិនិយោគ និងក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិកដែលមានប្រតិបត្តិការទូទាំងពិភពលោកបានព្រមានថាតម្លៃប្រេងអាចនឹងឡើងដល់ ១២០ដុល្លារ/បារ៉ែល ដែលមានចំណុះសរុប(១៥៩លីត្រ) ដោយការព្យាកររបស់ធនាគារវិនិយោគនេះបង្ហាញពីការកើនឡើងប្រហែល ២០% នៃតម្លៃប្រេងឆៅប្រភេទ Brent ដែលបច្ចុប្បន្នកំពុងជួញដូរកើនលើស ១០០ ដុល្លារក្នុងមួយបារ៉ែល។

ធនាគារ Goldman Sachs បានព្រមានថា ការកើនឡើងនៃការវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស និងសមុទ្រក្រហម អាចរុញច្រានតម្លៃប្រេងពិភពលោកឱ្យលើសពី ១២០ ដុល្លារក្នុងមួយបារ៉ែល ដែលនឹងបន្ថែមបន្ទុកលើការចំណាយលើប្រេងឥន្ធនៈដ៏ខ្ពស់ដែលប្រជាជនអាម៉េរិកកំពុងជួបប្រទះក្នុងអំឡុងពេលនៃជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដោយតម្លៃប្រេងបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ ហើយកងកម្លាំងយោធាអាម៉េរិកបានបន្តវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួនបីគ្រឿងកាលពីថ្ងៃសៅរ៍ ហើយក្រុមឧទ្ទាម Houthi បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីត។

គួររម្លឹកថាកាលពីថ្ងៃអង្គារ តម្លៃប្រេង Brent បានកើនឡើងដល់ ៩៩,៤៦ ដុល្លារក្នុងមួយបារ៉ែល ក្នុងរយៈពេលពីរខែចុងក្រោយនេះ តម្លៃប្រេង Brent បានកើនឡើងពីប្រហែល ៧២ ដុល្លារក្នុងមួយបារ៉ែល ដោយសារការកើនឡើងនៃការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានធ្វើឱ្យបាត់បង់ក្តីសង្ឃឹមក្នុងការឈានដល់កិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង