Swift cc time

ស្ដេចថៃ នឹងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ជាប្រវត្តិសាស្រ្តលើកដំបូងបង្អស់នៅសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ ព្រះមហាក្សត្រថៃ ព្រះមហាវិជ្ចរ៉ាឡុងកន និងម្ចាស់ក្សត្រីយ៍ ស៊ុធីតា (King Maha Vajiralongkorn and Queen Suthida) នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ។ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ ធ្វើឡើងតបតាមការរៀបចំអញ្ជើញរបស់ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) និងភរិយា។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាមក (គិតចាប់តាំងពីឆ្នាំ ១៩៧៦ មក)។

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅចំពេលដែលវៀតណាម និងថៃកំពុងអបអរសាទរ ខួបលើកទី ៥០ នៃទំនាក់ទំនងការទូត (១៩៧៦ - ២០២៦) ក្រោយពេលដែលប្រទេសទាំងពីរបានលើកកម្ពស់កម្រិតទំនាក់ទំនងឡើងជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ៕

Khcct banner

អត្ថបទទាក់ទង