និស្សិត AUPP ចំនួន ៣រូប ទទួលបាន ជ័យលាភីលេខ១ ក្នុងវិញ្ញាសា Future Engineers នៃការប្រកួតប្រជែងរ៉ូបូទិចកម្ពុជា (CRO) 2026 ដែលជាការឈ្នះជ័យលាភីលេខ១ ជាលើកទី២ជាប់គ្នារបស់និស្សិត AUPP ក្នុងវិញ្ញាសានេះ។
ក្រុមជ័យលាភីរួមមាន ពន្លក ពនិតា, តាំង មុយលាង និង លុយ គីមជួ ជានិស្សិតមកពី មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល នៃ AUPP។ ក្នុងប្រភេទការប្រកួត Future Engineers និស្សិតបានយកចំណេះដឹង ផ្នែករ៉ូបូទិច ការសរសេរកម្មវិធី និងការដោះស្រាយបញ្ហា មកអនុវត្តជាក់ស្តែង ដើម្បីបង្កើត និងអភិវឌ្ឍរ៉ូបូទិចស្វ័យប្រវត្តិ ដែលអាចធ្វើដំណើរ សម្គាល់ឧបសគ្គ និងសម្រេចចិត្តដោយស្វ័យប្រវត្តិ ដើម្បីបំពេញបេសកកម្មនៅលើទីលានប្រកួត។
ការប្រកួតប្រជែងរ៉ូបូទិចកម្ពុជា គឺជាការប្រកួតប្រជែងថ្នាក់ជាតិ ដែលផ្តល់ឱកាសដល់សិស្ស-និស្សិតក្នុងការអនុវត្តចំណេះដឹង និងអភិវឌ្ឍជំនាញផ្នែករ៉ូបូទិច វិស្វកម្ម កម្មវិធីកុំព្យូទ័រ ការច្នៃប្រឌិត និងការដោះស្រាយបញ្ហា។
តាមរយៈជ័យលាភីនេះ ក្រុមនិស្សិត AUPP ទទួលបានឱកាស តំណាងកម្ពុជាចូលរួមការប្រកួតជុំអន្តរជាតិនៅប្រទេសព័រតូរីកូ នៅខែធ្នូ ឆ្នាំ២០២៦។ ក្នុងរយៈពេលខាងមុខ ក្រុមនិស្សិតនឹងបន្តអភិវឌ្ឍ សាកល្បង និងកែលម្អរ៉ូបូទិចរបស់ពួកគេ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតលើឆាកអន្តរជាតិ និងតំណាងឱ្យកម្ពុជា។
AUPP សូមអបអរសាទរ ពន្លក ពនិតា, តាំង មុយលាង និង លុយ គីមជួ ចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ និងសូមជូនពរឱ្យក្រុមទទួលបានជោគជ័យបន្ថែមទៀតក្នុងការត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិ។
អំពី AUPP
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
វគ្គសិក្សាថ្មី ២០២៦ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication
ស្វែងយល់បន្ថែម៖