Swift cc time

ឱកាសចូលរួម កិច្ចពិភាក្សាអំពី «ទំនាក់ទំនងសហភាពអ៊ឺរ៉ុប-អាស៊ាន (SPEAR) »នៅប្រទេសឥណ្ឌូនេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបភាព៖  European Union in Asian

ភ្នំពេញ៖ European Union in Asian កំពុងបើកទទួលពាក្យសម្រាប់ការពិភាក្សាស្តីពី ទំនាក់ទំនងសហភាពអ៊ឺរ៉ុប-អាស៊ាន (SPEAR) លើកទី៣ ដើម្បីផ្តល់ឱកាសឱ្យសាស្ត្រាចារ្យសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងអ្នកសិក្សា ដែលមានចំណាប់អារម្មណ៍លើបញ្ហាទាក់ទងនឹងសហភាពអឺរ៉ុប-អាស៊ាន ដើម្បីបង្កើនការយល់ដឹងអំពីទំនាក់ទំនងសហភាពអឺរ៉ុប-អាស៊ាន និងចូលរួមចំណែកក្នុងការពិភាក្សាអំពីបញ្ហាទាំងនោះ។ កម្មវិធីនេះ នឹងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី រយៈពេលពីរថ្ងៃ គឺថ្ងៃ១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

រូបភាព៖ European Union in Asian


យោងតាមគេហទំព័រផ្លូវការរបស់ European Union in Asian ដើម្បីដាក់ពាក្យ បេក្ខជនត្រូវជាសាស្ត្រាចារ្យ ឬអ្នកស្រាវជ្រាវ ដែលផ្តោតលើទំនាក់ទំនងអន្តរជាតិ ការសិក្សាអំពីអាស៊ាន គោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប កិច្ចការតំបន់ និងសកលលោក ឬវិស័យពាក់ព័ន្ធផ្សេងៗ ដែលរស់នៅក្នុងប្រទេសជាសមាជិកអាស៊ាន និងមានសញ្ញាបត្រសាកលវិទ្យាល័យ (សញ្ញាបត្រអនុបណ្ឌិត ឬខ្ពស់ជាងនេះ ត្រូវបានលើកទឹកចិត្ត) ។ បេក្ខជន ជាបុគ្គលមានចំណាប់អារម្មណ៍បង្ហាញឱ្យឃើញពីទំនាក់ទំនងសហភាពអឺរ៉ុប-អាស៊ាន កិច្ចការអឺរ៉ុប និងបញ្ហាពាក់ព័ន្ធ ដោយពន្យល់ពីរបៀបដែលការចូលរួមក្នុងកម្មវិធី SPEAR អាចគាំទ្រដល់គោលដៅអាជីពរយៈពេលវែង និងការអភិវឌ្ឍអាជីពរបស់ពួកគេ។

ជាមួយគ្នានេះ កម្មវិធីនេះតម្រូវឱ្យបេក្ខជនមានឯកសារដូចជា ប្រវត្តិរូបសង្ខេប សេចក្តីថ្លែងការផ្ទាល់ខ្លួនយ៉ាងច្រើន ៥០០ពាក្យ និងឯកសារមួយចំនួនដូចជា ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ វិញ្ញាបនបត្រសញ្ញាបត្រសាកលវិទ្យាល័យដែលខ្ពស់បំផុត និងលិខិតយោងផ្សេងៗ។

រូបភាព៖ European Union in Asian

បើតាមប្រភពដដែល តាមរយៈកម្មវិធីនេះ អ្នកចូលរួម នឹងទទួលបានអត្ថប្រយោជ៍ដូចជា ចូលរួមក្នុងកម្មវិធីពិភាក្សាថ្នាក់រៀនយ៉ាងទូលំទូលាយជាមួយអ្នកជំនាញ និងមន្ត្រីដែលធ្វើការលើទំនាក់ទំនងសហភាពអឺរ៉ុប-អាស៊ាន និងងចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមបន្ថែមដែលរៀបចំដោយបេសកកម្មសហភាពអឺរ៉ុបប្រចាំអាស៊ាន។ បន្ថែមពីនេះ អ្នកចូលរួមទាំងអស់នឹងទទួលបានវិញ្ញាបនបត្រ ដែលទទួលស្គាល់ការចូលរួមរបស់នៅក្នុងកម្មវិធី ពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន។ ជាចុងក្រោយ គឺការឧបត្ថម្ភលើថ្លៃធ្វើដំណើរ និងការចំណាយនានាអំឡុងកិច្ចពិភាក្សា។

គួរបញ្ជាក់ថា កម្មវិធីពិភាក្សានេះបានធ្វើឡើងចំនួន២ លើករួចមកហើយ គឺលើកទី១ ត្រូវបានធ្វើឡើងជាស៊េរីនៃវគ្គអនឡាញចាប់ពីខែកុម្ភៈដល់ខែមីនា ឆ្នាំ២០២៤ និងលើកទី២ ត្រូវបានធ្វើឡើងជាកម្មវិធីផ្ទាល់រយៈពេលពីរថ្ងៃក្នុងខែវិច្ឆិកា ឆ្នាំ 2025 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ បេក្ខជន មានចំណាប់អារម្មណ៍អាចចូលទៅអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង