ចិន៖ លោកស្រី Zhong Yang ជាអតីតអភិបាលក្រុងតំបន់ស្វយ័ត Guizhou ប្រទេសចិន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ ឆ្នាំ ពីបទទទួលសំណូក និងការរំលោភអំណាច ជាពិសេស បានប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួន ដើម្បីទាក់ទងស្នេហា រំលោភបំពានលើមន្ត្រីប្រុសវ័យក្មេង និង មានរូបរាងសង្ហាជាច្រើននាក់ ដោយមានការពាក់ព័ន្ធនឹងមន្ត្រីប្រុសរហូតដល់ ៥៨ នាក់ ដើម្បីដូរយកការឡើងបុណ្យសក្តិ ឬផលប្រយោជន៍ផ្សេងៗ។
យោងតាមបណ្តាញផ្សព្វផ្សាយចិន មន្ត្រីប្រុសខ្លះ បានយល់ព្រមដោយសារផលប្រយោជន៍ ខណៈខ្លះទៀត បង្ខំចិត្តដោយសារខ្លាចអំណាចរបស់លោកស្រី។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតជុំវិញសកម្មភាពជាក់លាក់មួយចំនួន ត្រូវបានដកស្រង់ចេញពីការស៊ើបអង្កេត និង ភាពយន្តឯកសាររបស់ប្រព័ន្ធផ្សព្វផ្សាយ។
ក្រៅពីបញ្ហាខាងលើ អាជ្ញាធរចិន បានរកឃើញថា លោកស្រី Zhong Yang បានទទួលប្រាក់សំណូកសរុបជិត ៥៨,៩៦ លានយ័ន (ប្រហែល ៨,៧៩ លានដុល្លារអាម៉េរិក) និង បានបំពានអំណាចដើម្បីផ្តល់ផលប្រយោជន៍ដល់ដៃគូពាណិជ្ជកម្មជាច្រើនរូប។
គួរបញ្ជាក់ថា រឿងរ៉ាវអំពើពុករលួយ និងការរំលោភអំណាចនេះ ត្រូវបានទម្លាយជាសាធារណៈតាមរយៈការស៊ើបអង្កេតរបស់គណៈកម្មាធិការវិន័យ និងត្រួតពិនិត្យខេត្ត Guizhou មុនពេលតុលាការចិនសម្រេចកាត់ទោសរូបលោកស្រីដាក់ពន្ធនាគារ ១៣ ឆ្នាំ កាលពីឆ្នាំ ២០២៤ កន្លងទៅ៕