Swift cc time

ក្រុមហ៊ូធី បើកការវាយប្រហាររំខានដល់រោងចក្រថាមពលអារ៉ាប៊ីសាអូឌីត និងរបួសមនុស្ស ៧៣

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឌូបៃ៖ ប្រតិបត្តិការនៅតាមរោងចក្រថាមពលមួយចំនួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេរបស់ពិភពលោក ត្រូវបានផ្អាកនៅថ្ងៃអង្គារនេះបន្ទាប់ពីការវាយប្រហារដោយក្រុមហ៊ូធីដែលជាសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់របស់យេម៉ែនបានបណ្តាលឱ្យមនុស្សជាង ៧០នាក់រងរបួស។ ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតអះអាងថា អគ្គីភ័យបានផ្ទុះឡើងនៅកន្លែងរងគ្រោះទាំងនោះ ហើយមនុស្សជាច្រើននាក់បានរងរបួស ខណៈដែលក្រុមពន្លត់អគ្គីភ័យ និងក្រុមសង្គ្រោះបន្ទាន់ផ្សេងទៀតបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីទប់ស្កាត់អគ្គីភ័យ និងវាយតម្លៃការខូចខាត។

ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត អះអាងទៀតថាអាជ្ញាធរពាក់ព័ន្ធកំពុងដោះស្រាយផលវិបាកនៃការវាយប្រហារពីក្រុមហ៊ូធី ហើយវិធានការចាំបាច់នាៗនឹងត្រូវអនុវត្តដើម្បីធានាសុវត្ថិភាពនៃរោងចក្រ និងកម្មករ និងការបន្តការងារស្របតាមផែនការប្រតិបត្តិការដែលបានអនុម័ត។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាមាន យ៉ាងហោចណាស់មនុស្ស ៧៣នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់ក្រុមហ៊ូធីលើទីក្រុងភាគខាងត្បូងនៃទីក្រុង Abha, Khamis Mushait, Jazan និង Najran។

គួររម្លឹកថាក្រុមហ៊ូធី ដែលគ្រប់គ្រងតំបន់ដែលមានប្រជាជនច្រើនបំផុតនៃប្រទេសយេម៉ែន និងភាគខាងជើងភាគច្រើន បានបើកការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីតចាប់តាំងពីពួកគេបានប្រកាសបិទផ្លូវកងទ័ពជើងទឹកប្រឆាំងនឹងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែកក្កដាកន្លងមក៕

Khcct banner

អត្ថបទទាក់ទង