អាម៉េរិក៖ តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃអង្គារនេះម្តងទៀតបន្ទាប់ពីអ៊ីរ៉ង់គំរាមសងសឹកប្រឆាំងនឹងការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាម៉េរិកលើទ្រព្យសម្បត្តិរបស់ខ្លួន ដែលបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ ដោយប្រេងឆៅរបស់ Brent បានកើនឡើង ៣៤ សេន ឬ ០.៣៥ ភាគរយ ដល់ ៩៧.៣៤ ដុល្លារក្នុងមួយបារ៉ែល (១៥៩លីត្រ) ហើយប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាម៉េរិក មានតម្លៃ ៩២.៦៣ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១.១៥ដុល្លារ ឬ ១.២៦ ភាគរយគិតត្រឹមថ្ងៃអង្គារនេះ។
បើតាមការចេញផ្សាយរបស់ CNA ប្រេងឆៅ Brent បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា ក្រោយពីមានភាពតានតឹងកាន់តែខ្លាំងឡើងនៅជុំវិញច្រកសមុទ្រ ហូរមូស ដែលជាសរសៃឈាមសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឆៅសកល។ លោក Daniel Hynes អ្នកវិភាគនៅ ស្ថាប័នហិរញ្ញវត្ថុកំពូលរបស់ ANZ បានអះអាងថាការកើនឡើងថ្មីៗគឺដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាបានបង្កើនលទ្ធភាពនៃការប្រឈមមុខដាក់គ្នាកាន់តែយូរទៅៗដែលធ្វើឲ្យតម្លៃប្រេងមានការកើនឡើងកាន់ខ្លាំងឡើងៗ។ លោកថាមិនមានការរំពឹងក្នុងមានតម្លៃថមថយចុះវិញនៅចុងត្រីមាសទី ១ ឬដើមត្រីមាសទី ២ ឆ្នាំ ២០២៧ នោះទេ៕