
តួកគី៖ ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនរបស់ចិន នៅថ្ងៃទី ១៥ ខែមករានៅទីក្រុងអង់ការ៉ាប្រទេសតួកគី។
បុគ្គលិកពេទ្យម្នាក់ត្រូវបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុនចិនKexing។
បើតាមស្ថិតិពីក្រសួងសុខាភិបាលរបស់តួកគីបង្ហាញថា គិតត្រឹមថ្ងៃទី ១៥ បុគ្គលិកពេទ្យជាង ៦០០.០០០ នាក់ បានទទួលការវ៉ាក់សាំងការពារកូវីដ១៩នេះ។
យោងតាមផែនការរបស់រដ្ឋាភិបាលតួកគីប្រជាជន ៩ លាននាក់ នឹងត្រូវចាក់វ៉ាក់សាំងនៅដំណាក់កាលដំបូង ជាពិសេសសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកពេទ្យជាដើម៕

