Swift cc time

រដ្ឋមន្រ្តីអប់រំ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង ដល់សិស្សជាប់បាក់ឌុប នៅតាមបណ្តាខេត្តជាប់ព្រំដែន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសផ្តល់អាហារូបករណ៍ ១០០% មួយចប់ថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង សម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យបូណាម៉ារី (BMU)សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ និងមានទីលំនៅអចិន្ត្រៃយ៍ក្នុងបណ្តាខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។

យោងតាមក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជនជ័យលាភីទាំង ១០រូប នឹងទទួលបានការលើកលែងថ្លៃសិក្សាទាំងស្រុង រហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបូណាម៉ារី (BMU) អមដោយការងារធ្វើដើម្បីទទួលបានប្រាក់ចំណូលគាំទ្រការរស់នៅអំឡុងពេលសិក្សាផងដែរ។

សម្រាប់ព័ត៌មានលម្អិត និងការដាក់ពាក្យ សិស្សានុសិស្សអាចទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០១៧ ៦០ ៥០ ៨០ ឬ ០៨៧ ៦០ ៥០ ៨០ ឬចុច Link ខាងក្រោមដើម្បីដាក់ពាក្យស្នើសុំ https://forms.cloud.microsoft/r/T3t0Rm2KfC

Khcct banner

អត្ថបទទាក់ទង