ភ្នំពេញ៖យុវជន សុខ ទីហ៊ុយ គឺជាយុវជនខ្មែរម្នាក់ទទួលបានឱកាសអាចបន្តការសិក្សាថ្នាក់ អនុបណ្ឌិត នៅ សកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតនៅលើពិភពលោក។អនុបណ្ឌិតនេះ រូបគេនឹងផ្ដោតលើការសិក្សាអំពី សេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍ។
ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ យុវជន សុខ ទីហ៊ុយ បានថ្លែងថា ខ្លួននឹងត្រឡប់ទៅចក្រភពអង់គ្លេសវិញ ដើម្បីបន្តការសិក្សា ថ្នាក់អនុបណ្ឌិត ទស្សនវិជ្ជាផ្នែកសិក្សាអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និង មានកិត្យានុភាពបំផុតក្នុងពិភពលោក។
បើតាមយុវជន សុខ ទីហ៊ុយ ការបន្តអនុបណ្ឌិតនេះ នឹងប្រព្រឹត្តឡើងផ្ទួនគ្នាជាមួយការសិក្សានៅមហាវិទ្យាល័យ St Antony’s របស់ សកលវិទ្យាល័យ Oxford ដែលជាមជ្ឈមណ្ឌលនយោបាយ និង ប្រវត្តិសាស្ត្រសកលដ៏ល្បីល្បាញលើពិភពលោក។អនុបណ្ឌិតនេះ នឹងផ្ដោតលើការសិក្សាអំពីសេដ្ឋកិច្ចនយោបាយ នៃការអភិវឌ្ឍ ដែលយុវជនបានរំលេចថា និងនឹងចាប់យកជំនាញផ្នែកការអភិវឌ្ឍពាណិជ្ជកម្មឧស្សាហកម្ម និង ការគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា។
គួរបញ្ជាក់ថា យុវជន សុខ ទីហ៊ុយ គឺជាយុវជនកម្ពុជាម្នាក់ដែលធ្លាប់បានចូលរួមកម្មវិធីវេទិកាសន្ទនាជាមួយ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី គឺលោក លី សៀនឡុង។ចំណែកសកលវិទ្យាល័យ Oxford ជាសាកលវិទ្យាល័យចំណាស់ជាងគេ និង មានកិត្យានុភាពបំផុតនៅលើពិភពលោក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១០៩៦ ដោយបានបណ្ដុះបណ្ដាលការសិក្សាដល់ថ្នាក់ដឹកនាំកំពូលពីគ្រប់បណ្ដាប្រទេសនៃពិភពលោក រួមមានប្រធានាធិបតីអាម៉េរិក ក្រុមគ្រួសាររាជវង្សជប៉ុន និងថ្នាក់ដឹកនាំនៃប្រទេសអង់គ្លេសជាដើម៕