Swift cc time

រដ្ឋមន្រី្តក្រសួងសង្គមកិច្ច ផ្តល់អាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញបត្រ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ដល់និស្សិតដែលមានបញ្ហាកន្លែងស្នាក់នៅ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នាថ្ងៃទី៧ កញ្ញានេះ បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ដល់សិស្សានុសិស្ស ដែលមកពីខេត្តកោះកុង ហើយជួបបញ្ហាស្នាក់នៅ និងមានការលំបាកផ្នែកជីវភាពនៅភ្នំពេញ។

បើតាមវិទ្យាស្ថានជាតិសង្គមកិច្ច បានបញ្ជាក់ថា លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ដល់សិស្សានុសិស្ស ដែលមកពីខេត្តកោះកុង ហើយជួបបញ្ហាស្នាក់នៅ និងមានការលំបាកផ្នែកជីវភាពនៅភ្នំពេញ ឱ្យសិក្សាក្នុងជំនាញចំនួន ៩ រួមមាន៖ សង្គមកិច្ចវិទ្យា សង្គមវិទ្យា កិច្ចគាំពារសង្គម គោលនយោបាយសង្គម គោលនយោបាយសាធារណៈ គ្រប់គ្រងសាធារណៈ រដ្ឋបាលសាធារណៈ ភាសារអង់គ្លេស និងវិស្វកម្មឧបករណ៍ សិប្បនិម្មិត និងរណប។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលក្ខខណ្ឌដាក់ពាក្យ កាលបរិច្ឆេទទទួលពាក្យ នីតិវិធីផ្សេងៗ សូមទាក់ទងមកលេខ +855 98781019 លោក ឆុន ឈាង ប្រធានការិយាល័យសិក្សា៕

Khcct banner

អត្ថបទទាក់ទង