Swift cc time

អ្នកជំនាញ លើកទឹកចិត្តឱ្យយុវជនចាប់ជំនាញបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា ខណៈកំពុងមានទីផ្សារការងារខ្ពស់

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អ្នកស្រី ឡាយ ស៊ីវហួង អ្នកជំនាញផ្នែកបច្ចេកវិទ្យា ណែនាំដល់យុវជនជំនាន់ក្រោយ ជាពិសេសយុវជនទើបបញ្ចប់ថ្នាក់ទី១២ គួរចាប់ជំនាញបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា ខណៈកំពុងមានទីផ្សារការងារខ្ពស់។ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យយុវជនងាកមកផ្តោតលើផ្នែកបច្ចេកវិទ្យា ជួយប្រែក្លាយកម្ពុជាឱ្យមានធនធានអាចបង្កើតបច្ចេកវិទ្យាថ្មីៗបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើបច្ចេកវិទ្យាពីប្រទេសដទៃ ខណៈអាចជួយដល់សេដ្ឋកិច្ចក្នុងប្រទេសទៀតផង។

ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ អ្នកស្រី ឡាយ ស៊ីវហួង នាយិកាប្រតិបត្តិ DICHI ACADEMY និងជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា បានលើកឡើងថា ផ្នែកបច្ចេកវិទ្យាមានជំនាញចំនួន៣ ដែលអាចជួយឱ្យផ្នែកបច្ចេកវិទ្យានៅកម្ពុជាមានភាពរីកចម្រើន រួមមាន ទី១ AI and Data science, ទី២ engineer ដែលមាន software development, food engineer, product engineer ។ល។ និង ទី៣ គឺការស្រាវជ្រាវវិភាគទិន្នន័យ វិភាគស្ថិតិសង្គម វិភាគបញ្ហាជាដើម។

អ្នកជំនាញរូបនេះ បានបន្ថែមថា ផ្នែកបច្ចេកវិទ្យាពិតជាសំខាន់សម្រាប់ការអភិវឌ្ឍ ដែលអាចប្រែក្លាយកម្ពុជាទៅជាសង្គមសេដ្ឋកិច្ចឌីជីថល ដែលអាចមានលទ្ធភាពផលិតបច្ចេកវិទ្យាថ្មីៗបានដោយខ្លួនឯង ខណៈអាចទាក់ទាញការវិនិយោគមកពីក្រៅប្រទេសបានទៀតផង៕

សូមទស្សនាវីដេអូសម្ភាសពេញ៖ 



Khcct banner

អត្ថបទទាក់ទង