Swift cc time

នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ នាវាហ្វឹកហ្វឺន Perekop នៃកងទ័ពជើងទឹកតំបន់បាល់ទិក (Baltic Fleet) របស់សហព័ន្ធរុស្ស៊ី គ្រោងនឹងធ្វើការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា វេលាម៉ោង ១០:០០ ព្រឹក។ នេះបើយោងតាមព័ត៌មានផ្លូវការពីស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា។

នេះគឺជាការចូលចតជាលើកទី២ របស់នាវាហ្វឹកហ្វឺន Perekop នៅកម្ពុជា បន្ទាប់ពីនាវានេះធ្លាប់បានធ្វើទស្សនកិច្ចផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាបេសកកម្មហ្វឹកហ្វឺនផ្លូវការសម្រាប់យោធិនជើងទឹករុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព ការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង