ឈីកាហ្គោ៖ មានមនុស្សប្រមាណប្រាំនាក់បានស្លាប់ និងប្រាំនាក់ទៀតរងរបួសនៅពេលដែលយន្តហោះដឹកទំនិញ Amazon Prime Air បានហោះហួសផ្លូវចូលចតរបស់ខ្លួន ហើយបានរអិលធ្លាក់ចេញពីផ្លូវ ខណៈពេលកំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ម៉ៃអាមី កាលពីថ្ងៃអាទិត្យ។មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ជើងហោះហើរ Prime Air លេខ 7598 បានហោះហួសផ្លូវរត់របស់អាកាសយានដ្ឋានមួយ ហើយបានបុករថយន្តជាច្រើនគ្រឿងនៅលើដី។ ក្រុមហ៊ុន Amazon និងនាយកដ្ឋានអាកាសចរណ៍ Miami-Dade អះអាងថាឧប្បត្តិហេតុមួយនេះបានកើតឡើង ខណៈពេលដែលយន្តហោះកំពុងព្យាយាមចុះចត។
បើតាមលោក Ray Jadallah ប្រធានផ្នែកពន្លត់អគ្គីភ័យ Miami-Dade បាននិយាយថា មនុស្សប្រាំនាក់ក៏បានរងរបួសនៅក្នុងគ្រោះថ្នាក់នេះ និងមានបីនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក Jadallah បាននិយាយថា យ៉ាងហោចណាស់មានមនុស្សពីរនាក់ជាប់នៅក្នុងរថយន្តដែលត្រូវបានយន្តហោះបុក ហើយអ្នកបើកយន្តហោះ និងជំនួយការអ្នកបើកយន្តហោះត្រូវបានជាប់នៅខាងក្នុងយន្តហោះដោយសារគ្រោះថ្នាក់នេះ។
ជាការឆ្លើយតបអង្គភាពជួយសង្គ្រោះជាង ៦០ និងបុគ្គលិកប្រហែល ២០០ នាក់បានឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ គិតត្រឹមរសៀលថ្ងៃដដែល បុគ្គលិកសង្គ្រោះបន្ទាន់នៅតែកំពុងដោះស្រាយជាមួយនឹងការលេចធ្លាយប្រេងឥន្ធនៈចេញក្រៅ។ ទោះបីជាអាកាសយានដ្ឋានបានបញ្ឈប់ជើងហោះហើរទាំងអស់ភ្លាមៗបន្ទាប់ពីការធ្លាក់យន្តហោះក៏ដោយ ក៏ផ្លូវរត់ពីរក្នុងចំណោមផ្លូវរត់ទាំងបួនរបស់ខ្លួនត្រូវបានបើកឡើងវិញនៅល្ងាចថ្ងៃអាទិត្យ៕